ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » អតីត​ប្រធាន​សាលាដំបូង​រាជធានី លោក​អាំង អាល​តី ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​យ៉ាង​ស្ងាត់ស្ងៀម​ ​

អតីត​ប្រធាន​សាលាដំបូង​រាជធានី លោក​អាំង អាល​តី ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​យ៉ាង​ស្ងាត់ស្ងៀម​ ​

កណ្តាល​៖ លោក​អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវបាន​ឃុំខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១៦ ខែ សីហា ឆ្នាំ​២០១៥ នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល បន្ទាប់​ពី​សាលាដំបូង​ខេត្ត​នេះ​ចោទប្រកាន់​រួច ។ នីតិវិធី​របស់​សាលាដំបូង​ខេត្ត​កណ្តាល​បាន​ធ្វើឡើង​យ៉ាង​ស្ងាត់ស្ងៀម ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែតដ៏​ច្រើន​ស្អេកស្កះ​បាន​សាកសួរ​ព័ត៌មាន និង​ថតរូប​នោះឡើយ ។ សកម្មភាព​នៃ​ការសួរនាំ និង​ការបញ្ជូន​លោក​អាំង មាលតី​ទៅ​ពន្ធនាគារ គឺ​ឮ​សូរ​តែ​សំឡេង​នៃ​ការធ្វើ​ដំណើរ​ក្ឌូង​ក្ឌាំង ប៉ុន្តែ​មិន​ឮ​សំឡេង​នរណា​និយាយស្តី​អ្វី​ទេ ។ កង​សមត្ថកិច្ច​ធ្វើដំណើរ​យ៉ាង​ស្វាហាប់​ក្រៀក​អតីត​លោក​ប្រធាន​សាលាដំបូង​ចេញពី​តុលាការខេត្ត​កណ្តាល​ចូល​រថយន្ត បើកបរ​តាម​ច្រក​ខាងក្រោយ ឆ្ពោះ​ទៅ​ពន្ធនាគារ ។​
​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ពី​បទ «​គៃបំបាត់​ដោយ​ចេតនា​» បន្ទាប់​ពី​ការសាកសួរ​ដេញដោល​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​សីហា ។ លោក​ត្រូវបាន​ដេញដោល​ជុំវិញ​រឿង​ពុករលួយ​ក្នុង​សំណុំរឿង គ្រឿងញៀន របស់​ជនសង្ស័យ ថាវ ថា​វី ។ តាម​មាត្រា​៦០១​នៃ​ក្រម​ព្រហ្មទណ្ឌ​លោក អាំង មាលតី ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។
​គួររំលឹកថា លោក​អាំង មាលតី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល នៅវេលា​ម៉ោង​១​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ ក្រោយ​ពី​រកឃើញថា មាន​ពាក់ព័ន្ធ​នឹង​ការ​គៃបំបាត់​រថយន្ត​ម៉ាក​អូ​ឌី​ស៊េរី​ឆ្នាំ​២០១០ ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត​៧​ម៉ឺន​ដុល្លារ ។
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​មានប្រសាសន៍ថា លោក​អាំង មាលតី មាន​ចេតនា ដោះលែង​ឈ្មោះ ថាវ ថា​វី ជា​ជនជាប់ចោទ​ពាក់ព័ន្ធ​គ្រឿងញៀន ជា​ថ្នូរ​រថយន្ត​ម៉ាក​អូ​ឌី ស៊េរី​ឆ្នាំ​២០១០​មួយគ្រឿង ដែល​មាន​តម្លៃ​ប្រមាណ​៦៧.០០០​ដុល្លារ ។ ចំពោះ​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រកឃើញ​ថា ការ​ដែល​ឈ្មោះ​ថាវ ថា​វី ជាប់​ឃុំ​បណ្តោះអាសន្ន​លើក​ទី​១(២៥-១១-២០១៤​ដល់ ០៦-០២-២០១៥) ហើយ​ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន មាន​ពាក់ព័ន្ធ និង​ចេតនា​របស់​លោក​អាំង មាលតី ក្នុងការ​គៃបំបាត់​រថយន្ត​អូ​ឌី ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។​
​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​អាំង មាលតី ប្រឈម​នឹង​មាត្រា​៣២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​មាត្រា​៦០១ នៃ​ក្រម​ព្រហ្មទណ្ឌ ។
​លោក​អាំង មាលតី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២ ថ្ងៃទី​១៤ ខែ​សីហា ។ លោក អតីត​ប្រធាន​សាលាដំបូង​ត្រូវបាន​ដកចេញ​ពី​តំណែង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​សំណុំរឿង​មិន​ប្រក្រតី​ជាច្រើន បាន​កើតឡើង​នៅក្រោម​ការគ្រប់គ្រង​របស់លោក ៕
sew3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya