ខេត្តកណ្ដាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចគល់ស្ពានជប៉ុន(ខាងត្បូង)នៅលើផ្លូវលេខ206កែងផ្លូវលេខ21A ភូមិតាខ្មៅ1 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ម៉ូតូបង្កម៉ាកDUK ពណ៌ខ្មៅ+ស ស្លាកលេខភ្នំពេញ1FC.7669 អ្នកបើកបរឈ្មោះ អូ ឡាយ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកត្រែងឃុំសិត្បូ ស្រុកស្អាង(រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកទៅសង្គ្រោះ) បើកបរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាកVIVA ពណ៌ខ្មៅស្លាកលេខភ្នំពេញ1C.6675 អ្នកបើកបរស្ត្រីស្រីម្នាករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរសំរាកព្យាបាល គីមសុង បើកបរក្នុងទិសដៅពីត្បូងមកជើង។
រីឯមធ្យោបាយត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕