ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បាន​ខ្លួន​២​ដង​ខាង​ប្រុស​មិន​ចូល​ស្តី ប្តឹង​ពីបទ​ចាប់រំលោភ

បាន​ខ្លួន​២​ដង​ខាង​ប្រុស​មិន​ចូល​ស្តី ប្តឹង​ពីបទ​ចាប់រំលោភ

​ខេត្តកំពង់ចាម ៖ គូសង្សារ​មួយគូ​រួម​មេត្រីភាព​បានសម្រេច​២​ដង កាលពី​យប់​ថ្ងៃទី​៣ ខែសីហា តែ​ខាង​ប្រុស​មិន​ព្រម​ចូល​ស្ដី ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៥ ចោទ​ពីបទ​ចាប់រំលោភ ។ ក្រោយពី​ឃាត់ខ្លួន​សម្ថ​ត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនមក​សាលាដំបូង​ខេត្តកំពង់ចាម ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់ពន្ធនាគារ​មាត់​ឃ្មង់​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ ។​

 
​ជនជាប់ចោទ​ឈ្មោះ រស់ រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ សព្វ​ថ្ថៃ​ស្នាក់នៅ​ផ្ទះជួល​ជាមួយ​នារី​ជា​សង្សារ​ក្នុងភូមិ អំពិល​ក្រោម ឃុំ​អំពិល ស្រុក​កំពង់សៀម និង​មាន​ស្រុកកំណើត​នៅ​ភូមិ​គោ​ហេ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម ។ ចំណែក​នារី​ជា​សង្សារ​មាន អាយុ​១៧​ឆ្នាំ ។

 

​កាលពី​ថ្ងៃទី​១៤ ខែសីហា នារី​ជា​សង្សារ និង​ម្តាយ​របស់​នាង​បានមក​ប្តឹង ដោយ​ចោទ​ជន​សង្ស័យថា កាលពី​ថ្ងៃទី​៣ ខែសីហា បាន​ចាប់រំលោភ​ខ្លួន​ចំនួន​២​ដង​បានសម្រេច នៅ​ចំណុច​ផ្ទះជួល​ស្នាក់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។​

 
​នៅ​ចំពោះមុខ​សមត្ថកិច្ច នារី​ជា​សង្សារ​បាន​ប្រាប់ថា នាង​ទុក​ឱកាស​អោយ​សង្សារ​ខ្លួន​យូរហើយ មិន​ចង់​ប្តឹង​ទេ តែ​គេ​មិន​គោរព​ពាក្យសន្យា ព្រោះ​មុន​រួមមេត្រី​គ្នា​ជនជាប់ចោទ​បាន​សន្យា​ថា នឹង​ចូល​ស្តីដណ្តឹង​នាង​មក​តាមផ្លូវ​ទៅតាម​ច្បាប់ ។ ចំណែក​ជនជាប់ចោទ​បាន​ប្រាប់ថា ខ្លួន​ពិតជា​បាន​រួមរ័ក​ជាមួយ​សង្សារ​ខ្លួន​មែន ប៉ុន្តែ​មិនបាន​រំលោភ​ទេ គឺ​ព្រមព្រៀងគ្នា​ទេ ។​
​ករណីនេះ ជនជាប់ចោទ​គ្រាន់​ដាក់​ឃុំ​នៅ​ពន្ធនាគារ​មាត់​ឃ្មង់​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ទេ ដោយ​រង់ចាំ​ស៊ើបអង្កេត​បន្តទៀត បើ​រកឃើញថា ជនជាប់ចោទ​មិនមាន​ជាប់ពិរុទ្ធ​ភាព​ទេ យើង​នឹង​ដោះលែង​៕xc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya