ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ក្រុមចោរប្លន់​ប្រដាប់អាវុធ​៤​នាក់ ចូល​បាញ់​ជនរងគ្រោះ​ដល់​ក្នុងផ្ទះ រើកកាយ​យក​ទ្រព្យសម្បត្តិ​នៅ​ស្រុក​ទឹកឈូ​ ​

ក្រុមចោរប្លន់​ប្រដាប់អាវុធ​៤​នាក់ ចូល​បាញ់​ជនរងគ្រោះ​ដល់​ក្នុងផ្ទះ រើកកាយ​យក​ទ្រព្យសម្បត្តិ​នៅ​ស្រុក​ទឹកឈូ​ ​

កំពត​៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ ចំនួន​៤​នាក់ បានធ្វើ​សកម្មភាព កាត់​របង​ទ្វារ ពី​ខាងក្រោយ​ផ្ទះ របស់​ជនរងគ្រោះ ហើយ​ចូល​ដល់​ក្នុងផ្ទះ រួច​បាញ់​ជនរងគ្រោះ​ចំនួន​២​គ្រាប់ បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ ដោយសារ​ខឹង​ជនរងគ្រោះ បិទទ្វារ​បន្ទប់ ដោយ​ករណី​ប្លន់​ប្រដាប់អាវុធ​នេះ បាន​កើតឡើង នៅវេលា​ម៉ោង ៨​និង​២០​នាទី​យប់ ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ។​
​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទ័​មធុ​រិទ្ធ ស្នងការរង​នគរបាល​ខេត្ត​កំពត បានឲ្យ​ដឹង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៧ ខែ​សីហា​នេះ​ថា ជនសង្ស័យ​មាន ប្រហែល​៤​នាក់​បាន​ប្រើ​អាវុធ​បាញ់ ទៅលើ​ជនរងគ្រោះ​ឈ្មោះ ណេង ណាត ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ ត្រូវ​ចំនួន​ពីរ​គ្រាប់ ដោយសារ​ជនរងគ្រោះ ខ្ទប់ទ្វារ​មិន​ឲ្យ​ពួក​វាចូល​ក្នុងផ្ទះ ក៏​ប៉ុន្តែ​ក្រុម​ជនសង្ស័យ មិនបាន​យក​របស់របរ​ជនរ​ង​គ្រោះ​ទេ ដោយ​ខ្លាច​សមត្ថកិច្ច​មក​ដល់​។ បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រាះបន្ទាន់​នៅ​ភ្នំពេញ តែ​ជា​អកុសល ដោយសារ​រងរបួស​ធ្ងន់ធ្ងរ ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​។​
​លោក​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ខណ​:​កម្លាំង​របស់លោក បាននិងកំពុង ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ ក្រុមចោរប្លន់​ទាំងនោះ​៕11863396_150087098660564_4042129146921038185_n 11880417_150087135327227_7074846057285019473_n 11880427_1623401727939902_5226910532812446054_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya