សត្វព្រៃគ្រប់ប្រភេទកំពុងទទួលរងនូវការវិនាសផុតពូជ នៅបណ្តាខេត្តសំបូរព្រៃឈើនៅតាមព្រំប្រទល់កម្ពុជា ថៃ និង កម្ពុជា-វៀតណាម មានដូចជា៖ ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង មណ្ឌលគិរី ។ល។
ដោយសារប្រជាពលរដ្ឋភាគច្រើន ជាជនជាតិភាគតិច យោធា នគរបាល ឬ ជំនាញព្រានព្រៃ ដើរបរបាញ់ ឬ បាញ់ ព្រួញ ស្នាតេះ ដាក់អន្ទាក់ រហូតដល់ឈានឆក់ នឹង អាគុយ ប្រឡាយដាក់ ខ្សែរភ្លើងដើម្បីឆក់ មានប្រវែង ចន្លោះពី ១០០ម , ២០០ម ទៅ ៣០០ម ក្នុងព្រៃជ្រៅៗ តាមបណ្តាស្រុក ភូមិ ឃុំ មួយចំនួន នៃខេត្តព្រះវិហារ រួមមានស្រុករវៀង ជ័យសែន ឆែប ជាពិសេសនៅភូមិចំនួន ៣ កំពុងទទួលនូវការបរបាញ់ដាក់អន្ទាក់ ឆក់ដោយអាគុយ ខ្លាំងជាងគេគឺចំណុចចង្ហាចាស់ ឃុំឆែប២ ភូមិ គុណភាព និង ភូមិរុងរឿង ចាស់ៗ នៃភូមិ២ធ្នូ ស្រុកឆែប កំពុងទទួលរងនៃការបរបាញ់សត្វយ៉ាងធ្ងន់ធ្ងរ ប្រជាពលរដ្ឋនៅតំបន់នោះ ក្រៅពីង្កបង្កើនផលស្រែ ចំការ ពេលទំនេរភាគច្រើន កាប់វល្លិ៍ បេះស្តៅ ដងជ័រទឹក ជ័រចុង កាប់បំផ្លិចបំផ្លាញ
អនុផលព្រៃឈើ នៅក្នុងព្រៃសហគមន៍ និង ក្រៅព្រៃសហគមន៍ ស្ទើរតែរវិនាសរលាយហិនហោច ខ្ទេចខ្ទី ក្លាយទៅជាទីវាលហោស្ថានទៅហើយនោះ ថែមទាំងបានពិឃាត អាយុជីវិតសត្វគ្រប់ប្រភេទ ដូចជា ជ្រូកព្រៃ ប្រើស ឈ្លូស ក្តាន់ ក្ដាន់ញ៉ែង ខ្ទីង ពង្រូ ទន្សាយ អណ្តើក ពស់វែកគ្រប់ប្រភេទ ។ល។ ជាក់ស្តែងស្រាប់ប្រជាពលរដ្ឋឈ្មោះ ផាត ជាប្រជាជនរស់នៅភូមិគុណភាព ឃុំឆែប២ ស្រុកឆែប កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៣ បានដាក់អន្ទាក់ជាច្រើនខ្សែ ប៉ុន្តែជាប់បានជ្រូកព្រៃ ១ ក្បាល ទំងន់២៧គីឡូក្រាម កំពុងឆ្អើរភ្លើងដុតកោសទាំងមូល ដោយមានមន្ត្រីនគរបាល ២រូបឃុំឆែប២ ស្រុកឆែប ចូលរួមឆ្អើរកោសផងដែរ ដូចឃើញនៅក្នុងរូបភាពនេះស្រាប់ដែលមានលោក ខុន ខុម ពាក់ឯកសណ្ថាននគរបាល ព្រមទាំងលោក ម៉ាយឹម ឋានៈជាប្រធានប៉ុស្តិ៍ ក៏មានវត្តមាននៅទីនោះផងដែរ លោក ផាត ជាប្រជាកសិករ និងជាព្រាន ព្រៃ ដាក់អន្ទាក់ បានសត្វព្រៃនោះ បានបន្តទៀតថា៖ ជ្រូកព្រៃដែលគាត់ដាក់អន្ទាក់បាននេះ គាត់បានឆ្អើរភ្លើងទាំងមូលរួចលក់ក្នុង១គីឡូក្រោមតម្លៃ ១០០០០រៀល តែប៉ុណ្ណោះ លក់ទៅឲ្យឈ្មោះលីនៅខេត្តស្ទឹងត្រែង បានលុយសរុបចំនួន ២៧០០០០៛ (ម្ភៃប្រាំពីរម៉ឺនរៀល) ក្នុងជ្រូក១ក្បាលទំងន់ ២៧គីឡូក្រាម រីឯឈ្មោះ ចេក ទៀង ព្រមទាំងប្រពន្ធឈ្មោះ ធីវ ជាប្រជាពលរដ្ឋរស់នៅភូមិរុងរឿង ភូមីរុងរឿងចាស់ ឃុំ២ធ្នូ ស្រុកឆែប បានបរបាញ់បានសត្វប្រើស១ក្បាល ទំងន់ជាង ៦០ គីឡូក្រោមលក់សាច់១គីឡូក្រាមតម្លៃ ១០០០០ រៀល រីឯស្នែងវិញកំពុងតែកាប់ចិញ្ច្រាំលក់ អោយទៅមន្ត្រីយោធា ពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃ បរបាញ់សត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អាជ្ញាធ័រ ភូមិ ឃុំ ស្រុក ខេត្ត មិនដឹងថាមានវិធានការណ៍ យ៉ាងណានោះទេ បើព្រៃឈើតាមបណ្តាស្រុក ចុងកាត់មាត់ញក នៅតែបន្តកាប់ទន្ទ្រានយកដី និងបរបាញ់យ៉ាងដូច្នេះ ករណី
បរបាញ់សត្វព្រៃគេសង្កេតឃើញនៅតាមភោជនីយដ្ឋាន ជាច្រើននៅក្នុងក្រុងព្រះវិហារ បានទិញសត្វព្រៃគ្រប់ប្រភេទមកលក់ជាអាហារ ភោជនីយដ្ឋានស្លឹកមាស ភោជនីយដ្ឋានក្រុងព្រះវិហារ ភោជនីយដ្ឋានចំការឬស្សី ភោជនីយដ្ឋានគន្ធា ភោជនីយដ្ឋានផ្កាយរាត្រីជាដើម ។ល។
ក្រៅពីយកសាច់ធ្វើជាម្ហូបអាហារ រីឯស្នែងវិញគេយកទៅធ្វើជាគ្រឿងសង្ហារឹម លំអរលំនៅដ្ឋាន ជាក់ស្តែងស្រាប់ដូចជាសិប្បកម្មចម្លាក់ ដៃមួយកន្លែងកំពុងពេញនិយម មានជាងឈ្មោះ ភាព មកពីខេត្តកំពង់ធំ ស្ថិតនៅទល់មុខសាលាបឋមសិក្សាត្បែងមានជ័យទទួលឆ្លាក់រូបចម្លាក់គ្រប់ប្រភេទ ជាពិសេសនោះ គេឧស្សាហ៍ឃើញលោក វង្ស ពិសិដ្ឋ ត្រូវគេបានគេស្គាល់ថា ជាមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារឧស្សាហ៍ចេញចូលយកស្នែងសត្វព្រៃគ្រប់ប្រភេទ មកឲ្យជាង ភាព តុបតែង ឲ្យក្លាយជាគ្រឿងសង្ហារឹម លំអរលំនៅដ្ឋាន ដូចជាស្នែង ឈ្លូស ប្រើស ខ្ទីង រមាំង ទន្សោង ជាដើម ។ យើងខ្ញុំជាអ្នកយកព័ត៌មាន ប្រចាំខេត្តព្រះវិហារ សុំការបំភ្លឺពីលោក អ៊ិត ភូម្រា ជានាយ
ខណ្ឌរដ្ឋបាលព្រៃឈើដែរ តែទូរស័ព្ទរបស់លោក ជាប់រវល់ ៕
» Breaking News, ព័ត៌មានជាតិ » សត្វព្រៃគ្រប់ប្រភេទកំពុងរងនូវការវិនាសផុតពូជ