ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ដែក​រអិល​ធ្លាក់​ដែក​ប៉ះចំ​ឡាន​ឡិច​ស៊ី​ស តែ​សំណាងល្អ​មិនមាន​មនុស្ស​រងរបួស​ ​

ឡាន​ដឹក​ដែក​រអិល​ធ្លាក់​ដែក​ប៉ះចំ​ឡាន​ឡិច​ស៊ី​ស តែ​សំណាងល្អ​មិនមាន​មនុស្ស​រងរបួស​ ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សបិត នៅ​មាត់​ទន្លេ ម្តុំ​ផ្សារ AEON ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កូរ៉េ​ធុន​ធំ ដឹក​ដែក ព​ណ៍ស ពាក់​ស្លាក​លេខ 3A-0175 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​Lexus GS300 មួយគ្រឿង ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2W-9828 បើកបរ​ដោយ​ស្ដ្រី​ម្នាក់ ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង ក៏​ស្រាប់តែ​រថយន្ត​កូរ៉េ​ដឹក​ដែក បាន​រអិល​ធ្លាក់​ដែក​ធ្លាក់​ប៉ះ​ចំ​រថយន្ដ​Lexus GS300 បណ្ដោយ​ឱ្យ​រថយន្ដ Lexus GS300 រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្តាលឲ្យ​មនុស្ស​រងរ​បួស​នោះទេ ៕11885083_417915851726844_4074397916576142102_n 11892013_417915835060179_978068544461743613_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya