ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » យុវជន​ញៀន​ថ្នាំ​ស្ទុះ​ចេញពី​រថយន្ត​ប៉េអឹម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​

យុវជន​ញៀន​ថ្នាំ​ស្ទុះ​ចេញពី​រថយន្ត​ប៉េអឹម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​

​ភ្នំពេញ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​គេ​ឃើញ​រថយន្ត​មួយគ្រឿង​កំពុងធ្វើដំណើរ​សុខៗ ស្រាប់តែ​អ្នកជិះ​ក្នុង​រថយន្ត​នោះ​រើ​បម្រាស់ និង​ស្រែកថា មាន​គេ​ចាប់ជំរិត ហើយ​ស្រែកហៅ​ឲ្យ​គេឯង​ជួយ ។ ប៉ុន្តែ​ធាតុពិត បុរស​នោះ​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ត្រូវ​ក្រុមគ្រួសារ​ពឹង​កម្លាំង​ប៉េអឹម​ជួយ​ដឹកបញ្ជូន​ទៅកាន់​មណ្ឌល​កែប្រែ​នៅឯ​ខេត្តបន្ទាយមានជ័យ​។​

 

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​មុខ​ផ្សា​រញ៉ែ ផ្លូវ​២១៥ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

 

​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់ថា ក្រោយពី​ឃើញ​អ្នកជិះ​ក្នុង​រថយន្ត​មាន​ការរើបម្រាស់ និង​ស្រែកថា មានការ​ចាប់ជំរិត​នោះ ប្រជាពលរដ្ឋ ក៏​ដូច​ក្រុម​អ្នករត់ម៉ូតូឌុប បាននាំគ្នា​ស្ទាក់​រថយន្ត​នេះ​ឈប់ ។ បន្ទាប់មក ក្រោយពី​រថយន្ត មានការ​សាកសួរ​ទើប​ដឹងថា បុរស​នេះ​ជា​អ្នកញៀន​ថ្នាំ ហើយ​ខាង​ក្រុមគ្រួសារ​ដែល​នៅ​ម្តុំ​ភោជនីយដ្ឋាន​ឈូក​ទិព្វ​បាន​ពឹង​កម្លាំង​ប៉េអឹម​ឲ្យ​ជួយ​បញ្ជូន​បុរស​ម្នាក់នេះ​ទៅកាន់​មណ្ឌល​កែប្រែ​នៅ​ខេត្តបន្ទាយមានជ័យ លុះ​មកដល់​ផ្តុំ​ផ្សា​រញ៉ែ ក៏មាន​ហេតុការណ៍​នេះ​កើតឡើង​តែម្តង ។​

 
​ក្រោយ​ដឹង​រឿង ប្រជាពលរដ្ឋ​ក៏​អនុញ្ញាត​ឲ្យ​រថយន្ត​នេះ​បន្ដដំណើ​រដឹក​បុរស​ញៀន​ថ្នាំ​ឆ្ពោះទៅកាន់​មណ្ឌល​កែប្រែ ៕sgg gss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya