ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថា លោក អាំង មាលតី ប្រព្រឹត្ត​ពុករលួយ ថ្នូរ​នឹង​រថយន្ត Audi ១​គ្រឿង ​

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថា លោក អាំង មាលតី ប្រព្រឹត្ត​ពុករលួយ ថ្នូរ​នឹង​រថយន្ត Audi ១​គ្រឿង ​

ភ្នំពេញ​៖ លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​នោះ គឺ​មាន​ការពាក់ព័ន្ធ​នឹង អំពើពុករលួយ ដែល​សម្រេច​ឱ្យ​ឈ្មោះ ថៅ ថា​វី នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ជា​ថ្នូរ​នឹង​ការទទួលយក​រថយន្ត Audi មួយគ្រឿង ។​
​ក្រោយពី​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អស់​រយៈពេល​១​ថ្ងៃ នៅ​រសៀល​នេះ ACU បាន​រកឃើញថា ចម្លើយ​របស់​លោក អាំង មាលតី មាន​ភាព​គ្រប់គ្រាន់​សម្រាប់​ឱ្យ ACU ចោទប្រកាន់​ពីបទ វីតិក្រម ដែល​ជា​បទល្មើស ពុករលួយ​មួយ​ដែរ ជាមួយ​នឹង​ឈ្មោះ ថៅ ថា​វី ដែល​កន្លងមក ធ្លាប់​ត្រូវបាន​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។​
​លោក​ថា «​វីតិក្រម​នេះ ពាក់ព័ន្ធ​ជាមួយ​នឹង​ឡាន Audi មួយ​គ្រឿង​របស់​ឈ្មោះ ថៅ ថា​វី គឺ​ថៅ ថា​វី ហ្នឹង​គេ​ចោទថា រឿង​គ្រឿងញៀន ប៉ុន្តែ​មិនមែន​ទេ​ណា ហើយ​ថ្ងៃ​៨(​សីហា​) កន្លងមក​តុលាការ​បាន​កាត់ក្តី​រឿង ថៅ ថា​វី ហើយ​ប្រគល់​ឡាន​ឱ្យ​វិញ​ហើយ ដែល​ឡាន​មួយ​នេះ ត្រូវបាន​លោក អាំង មាលតី គាត់​យក​ពី​ថៅ ថា​វី ជា​ថ្នូ​នឹង​ការដោះលែង បណ្តោះអាសន្ន​ដល់​លោក ថៅ ថា​វី​» ។​
​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ត្រូវបាន​ចាប់ខ្លួន ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​វេលា​ថ្ងៃត្រង់ កាល​ពី​ម្សិលមិញ​។ លោក ឱម យ៉ិនទៀង បានឱ្យដឹងថា ACU នឹង​បញ្ជូន​លោក អាំង មាលតី ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ស្អែក​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​អស់​រយៈពេល​៤៨​ម៉ោង ៕
11870921_1646761102234137_1126747773784248162_n hour-01279 11870921_1646761102234137_1126747773784248162_n111
11870921_1646761102234137_1126747773784248162_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya