ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​គិត​ខ្លី សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​កម្ពស់​២​ជាន់ ព្រោះ​ខឹង​ប្តី​ប្រចណ្ឌ​ ​

ស្ត្រី​ម្នាក់​គិត​ខ្លី សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​កម្ពស់​២​ជាន់ ព្រោះ​ខឹង​ប្តី​ប្រចណ្ឌ​ ​

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​គិត​ខ្លី​មិន​ចង់​រស់​បាន​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​ជួល​កម្ពស់​២​ជាន់ ទៅ​ទើរ​លើដំបូល​សំយាប​សង្ក័សី​បណ្តាលឲ្យ​រង​របួសស្រា​ល ដែល​ករណីនេះ​គេ​សង្ស័យ​ថា​ព្រោះតែ​តូចចិត្ត​នឹង​ប្តី​ផឹកស៊ី​ស្រវឹង​ពូកែ​ប្រចណ្ឌ​ពេក​។ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែ​សីហា​ឆ្នាំ ២០១៥ នៅ​បន្ទប់​ជួល​លេខ​៥ ជាន់​ទី​២ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​២ ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ស្ត្រី​ដែល​លោត​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​នេះ​មិន​ស្គាល់​ឈ្មោះ​ទេ​គ្រាន់តែ​ដឹងថា មាន​អាយុ​ជាង​៣០​ឆ្នាំ​និង​ធ្វើការ​អ្នក​ម៉ាស្សា​កោស​ជប់ មាន​ប្តី​ជា​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ ។ ពួក​គាត់​មិនសូវ​ស្គាល់​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ នេះ​ទេ ដោយសារតែ​ពួកគេ​ទៅ​ធ្វើ​ការបាត់ៗ​ពេល​យប់​ទើប​ឃើញ​មក​វិញ​ចូល​បន្ទប់​បិទទ្វារ​ជិត​។ កន្លង​មកប្តី ប្រពន្ធ​នេះ​តែងតែ​ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់ ដោយសារ​តែ​បុរស​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ​ធ្វើ​ជា​ស្រ​ម៉ាស្សា ។​លុះដល់​ម៉ោង​កើតហេតុ​ពេល​ដែល​បន្ទប់​នេះ​មាន​ការផឹកស៊ី​ជាមួយ​មិត្តភក្តិ ៤​នាក់​រួម​នឹង​ប្តី​ប្រពន្ធ​និង​បងប្អូនជីដូ​ន​មួយ​ប្រុស​ស្រី​២​នាក់​ទៀត​ផង​ហើយ​គ្រា​ដែល ពួកគេ​ត្រឡប់​ទៅផ្ទះ​អស់ នៅសល់តែ​២​នាក់​ប្តី​ប្រពន្ធ ស្រាប់តែ​ប្រពន្ធ​លោត​ពីលើ​ផ្ទះ​ជាន់​ទី​២​លាន់​សូរ​គ្រាំង​ង​ធ្វើឲ្យ​អ្នក ជិតខាង​នាំគ្នា​រត់​ចេញ​ក្រៅ​ផ្ទះ​មក​មើល​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​នៅ ទើលើ​ដំបូល​សំយាប​សង្ក័សី​ជាន់​ក្រោម ធ្វើឲ្យ​ផុង​សង្ក័សី​មួយសន្លឹក​របួសស្រាល​តែ​សំណាងល្អ​មិន​បាន​ធ្លាក់​ទៅ​ដល់​ដី ហើយ​ក្រោយមក​ស្រី្ត​ជា​ប្រពន្ធ ត្រូវបាន​គេ​គ្រាហ៍​ចូលទៅ​ក្នុង​ផ្ទះ​តែ​មិន​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទេ​ព្រោះ​យល់ថា របួស​ស្រាល​ហើយ​សុខចិត្ត​នៅ​ពួន​សំងំ​ក្នុង​បន្ទប់​ជួល​ទាំង​ពីរ​នាក់​ដោយ​ទំនង​ជា​ខ្មាស​អ្នកជិតខាង ៕ jpg6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya