កំពង់ស្ពឺ ៖ ឃាត់ខ្លួនបុរសជាប្ដីខឹងប្រពន្ឋមិនទិញនំបញ្ចុកអោយហូបចាក់ទឹកអាស៊ីពីអាគុយជះដាក់មុខប្រពន្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៥ស្ថិតក្នុងភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក កែវ សារឿន នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យដែលនគរបាលស្រុកឧដុង្គឃាត់ខ្លួននោះមានឈ្មោះ យួន យ៉ុង ហៅយ៉ត ភេទប្រុសអាយុ៤០ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង ។ ចំណែកប្រពន្ឋឈ្មោះ ម៉េង វន អាយុ៣៥ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។
ក្រោយពីជនសង្ស័យជះទឹកអាស៊ីតដាក់ប្រពន្ឋជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើតបាត់ចំណែកស្ត្រីរងគ្រោះបានមកដាក់ពាក្សបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃក្រសាំងសហការជាមួយនគរបាលស្រុកឧដុង្គចាប់ជនសង្ស័យបាននឹងបញ្ជូនមកស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ សុខសុភ័ណ្ឌ