ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​២​គ្រឿង​បុក​គ្នា រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

ម៉ូតូ​២​គ្រឿង​បុក​គ្នា រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

​តាកែវ​: មនុស្ស​ប្រុស​ស្រី ៤​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​មួយ បង្កឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង ៥:៣០​នាទី ល្ងាច​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥ នៅ​ស្ពាន​កំពង់​ចក ផ្លូវ​លេខ ១២៩ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៦-២៧ ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ខណៈពេល​ម៉ូតូ​ទាំងពីរ ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​។​

 

នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ទី​១.​ឈ្មោះ ណា​ង ណាត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​តាសេក​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល បើកបរ​ម៉ូតូ​ម៉ាក CBR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU-8275​។ ចំណែក​អ្នកបើកបរ​ម៉ូតូ ទី​២.​ឈ្មោះ ហេង កែវ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិព​ន្សាំ​ង ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បើកបរ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1H-7721 និង​អ្នក​រួម ដំណើរ​ឈ្មោះ មិន សុភា​ស់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ធម្ម​ន័យ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

 

មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក CBR ពណ៌​ខ្មៅ ធ្វើដំណើរ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​បុរស​ម្នាក់ លុះ​ធ្វើដំណើរ​មក ដល់ ចំណុចកើតហេតុ ក៏បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ជិះ​គ្នា​ពីរ​នាក់ ហើយ​ម៉ូតូ​ហុងដា សេ​១២៥ ក៏​ជ្រុល​ទៅបុក​កន្លែង​លក់​គ្រឿងក្លែម នៅលើ​ចិញ្ចើមផ្លូវ​ខាងជើង បណ្តាល​ឲ្យ​អ្នកលក់​ឈ្មោះ មាឃ រី ភេទ​ស្រី អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ស្រាល​។ រីឯ​អ្នកបើកបរ ម៉ូតូ CBR រងរបួស​ធ្ងន់ (​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ​) ហើយ​ម៉ូតូ​ខ្ទាត​ធ្លាក់ចូល​ក្បែរ​មាត់បឹង​។ ចំណែក​អ្នកបើកបរ ម៉ូតូ​ហុងដា សេ​១២៥ និង​អ្នកជិះ​ជាមួយ រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តតាកែវ​៕gd sfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya