ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ជើងល្អ​ម្នាក់ លួចប្តីគេ លួច​កាំភ្លើង ហើយ​ជំរិត​ទារប្រាក់​២.០០០​ដុល្លារ​ ​

ស្ត្រី​ជើងល្អ​ម្នាក់ លួចប្តីគេ លួច​កាំភ្លើង ហើយ​ជំរិត​ទារប្រាក់​២.០០០​ដុល្លារ​ ​

កំពង់ចាម ៖ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ពៅ សុភាព អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ចេកជ្វា ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ពីបទ​លួច​កាំភ្លើង​របស់​សមត្ថកិច្ច និង​ជំរិត​ទារប្រាក់​២.០០០​ដុល្លារ​។​
ស្ត្រី​ជើងល្អ​ម្នាក់ បាន​លួច​កាំភ្លើង​AK47​របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍ ហើយ​យក​ទៅ​លាក់​និង​ជំរិត​ទារប្រាក់​លោះកាំភ្លើង​តម្លៃ​២.០០០​ដុល្លារ​ទៀត​។​
​ពេល​ប្រគល់​ប្រាក់ និង​រក​កាំភ្លើង​ឃើញ​ហើយ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​ល្មើស​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក ស្ទឹង​ត្រង់​ធ្វើ​ការសាកសួរ និង​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​។ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥ ឈ្មោះ សួស សារឿ​ន អាយុ​៥១​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​យាម​ចំការកៅស៊ូ​ក្រុមហ៊ុន ឡុង ស្រេង បឹងកេត បាន​បាត់​អាវុធ​AK47​មួ​យ​ដើម​។​ក្រោយ​ពី​បាត់​កាំភ្លើង​នេះ ក៏​លេចឮ​ដំណឹង​ពី​ស្ត្រី​ឈ្មោះ ពៅ សុភាព​ថា​«​បើ​ចង់​រក​ឃើញ​កាំភ្លើង​នេះ​ឲ្យ​២.០០០​ដុល្លារ​មក នឹង​រក​ឃើញ​ហើយ​»​។​
​បន្ទាប់មក នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ចំការកៅស៊ូ​បឹងកេត​បាន​ប្រគល់​លុយ​២.០០០ ដុល្លារ​ឲ្យកម្លាំង​ភ្នាក់ងារ​យក​ទៅ​ឲ្យ​ស្ត្រី​ឈ្មោះ ពៅ សុភាព​។ នៅពេល​បាន​ប្រាក់​គ្រប់​ចំនួន​ហើយ នាង ពៅ​សុភាព បាន​ប្រាប់​ពី​កន្លែង​លាក់​អាវុធ​នៅ​ចំណុច​ក្បាល​ជ្រោះ​70 ស្ថិតក្នុង​ភូមិ​ចេកជ្វា​។​
​នៅ​ថ្ងៃ​ទី​១៤​សីហា ពេល​រក​ឃើញ​កាំភ្លើង​នេះ​រួចហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ពៅ សុភាព នៅ​លំនៅដ្ឋាន​របស់​នាង និង​ឆែកឆេរ​រកឃើញ​ប្រាក់​ចំនួន​១.៨០០​ដុល្លារ (​បាត់​២០០​ដុល្លារ​)​ដែល​នាង ពៅ សុភាព លាក់ទុក​នៅ​ផ្ទះ​របស់​ខ្លួន​។​
​តាម​ចម្លើយសារភាព​របស់​នា​ង ពៅ សុភាព បានឲ្យដឹងថា កន្លងមក​នាង​(​ពៅ​សុភាព​)​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក សួស សារឿ​ន ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ហើយ​បាន​សន្យា​យកគ្នា​ប្តី​ប្រពន្ធ ទោះបី​នាង​សុភាព​ដឹងថា ឈ្មោះ សារឿ​ន មាន​ប្រពន្ធដើម​នៅ​ស្រុក​ព្រៃឈរ​ក៏ដោយ ក៏​នាង​សុខចិត្ត​ធ្វើ​ប្រពន្ធចុង​ដែរ​។​
​ក្រោយពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ច្រើន​ខែ​កន្លងមក ឈ្មោះ សារឿ​ន ទំនង​ជា​ដោះដៃ​ចេញ​ពី​នាង​វិញ ទើប​នៅ​ថ្ងៃទី​១០​សីហា នាង ពៅ សុភាព បាន​ទៅលេង​ឈ្មោះ សារឿ​ន ដល់​កន្លែង​ធ្វើការ ហើយ​បាន​លួច​កាំភ្លើង AK47 មក​លាក់ទុក និង​ទារប្រាក់​២.០០០​ដុល្លារ ទើប​នាង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​
​ស្ត្រី​ល្មើស ពៅ សុភាព បាន​សម្ដែង​ការ​ស្ដាយក្រោយ​ថា ពេល​នេះ​នាង​អស់​ទាំង​ខ្លួនប្រាណ​អស់​ទាំង​សេរីភាព ព្រោះតែ​ភាពល្ងង់ខ្លៅ​របស់ខ្លួន​៕Pisey-2015-08-14-full-O1 Pisey-2015-08-14-full-O5 Pisey-2015-08-14-full-O8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya