ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​សតិ​មិន​ប្រក្រតី វាយ​ពលរដ្ឋ​និង​វាយ​ទាំង​ប៉ូលីស​ ​

បុរស​សតិ​មិន​ប្រក្រតី វាយ​ពលរដ្ឋ​និង​វាយ​ទាំង​ប៉ូលីស​ ​

ភ្នំពេញ ៖ បុរស​ម្នាក់ ខណ​:​ដែល​មាន​សតិ​មិន​ប្រក្រតី ខាន​ប្រើប្រាស់​ថ្នាំ​២​ខែ បែ​ជម្ងឺ​រើ បង្ក​ការអុកឡុក វាយ​គេឯង វាយ​ទាំង​មន្ត្រី​ប៉ូលីស​ចូល​ទៅ​ឃាត់ វាយ​ទាំង ទ្រព្យសម្បត្តិ បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិតនៅ​មុខ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរស​ខាងលើ​មានឈ្មោះ ចិន សុភ័​ក្រ អាយុ​២៨​ឆ្នាំ នៅ​លីវ ស្នាក់នៅ​ផ្ទះជួល ជាមួយ​បងប្រុស នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ក្បែរ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ គំ​រៀង ឃុំ​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។ តាម​សម្តី​ស្ត្រី ម្នាក់​ត្រូវជា​ម្តាយ មានឈ្មោះ អា​យ ភន អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​គំ​រៀង ឃុំ​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បានឲ្យដឹងថា គាត់​មានកូន​ចំនួន​៥​នាក់ ប្រុស​៤​នាក់ និង​ស្រី​១​នាក់ ហើយ​កូន​ដែល​មាន​ជម្ងឺ​វិកល​ច​រឹក ជា​កូន​ទី​២ មាន​ជម្ងឺ ឈឺ​រយះពេល​៣​ឆ្នាំ​កន្លងមកហើយ បើក​ថ្នាំ​ពី​មន្ទីរពេទ្យ​រុស្សី​យក​មក​លេប​ជាប្រចាំ តែ​ក្នុង​រយះពេល​២​ខែ​ចុងក្រោយ​នេះ បន្ទាប់​ពី មើលឃើញ​ថា​ខ្លួន​បាន​ធូរស្រាល​បន្តិច​ហើយ ក៏​មិន​បាន​លេបថ្នាំ​ដែរ រួច​បាន​ចាកចេញ​ពី​ផ្ទះ មក​ស្នាក់នៅ​ជាមួយ​បងប្រុស បន្ទប់​ជួល​ភូមិ​ទួល​ពង្រ​កន្លែងកើតហេតុ​ខាងលើ លុះ​មកដល់​ថ្ងៃទី​១១​ខែ សីហា ឆ្នាំ​២០១៥​នេះ បែ​ជា​ជម្ងឺ​រើ​ឡើងវិញ កូនប្រុស​រូប​នេះ ចេះតែ បោក​ក្បាល​នឹង​ជញ្ជាំង ថែម​ទាំង​វាយ​ទៅ​លើ​ម្តាយ ទៀតផង ។ ប្រភព​បន្តទៀតថា បន្ទាប់​ពី​ជម្ងឺ​រើ​ឡើងវិញ មិនទាន់​ទាំង លួង​លួង​យក​ទៅ​ពេទ្យ​បាន​ផង ស្រាប់តែ​នៅវេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥​នេះ បែ​ជា​កាន់ដំបង​បង្កបញ្ហា កើតជា​រឿង​តែម្តង ។​
​តាម​ប្រភព​ពី ប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេល​កើតហេតុ នៅវេលា​ម៉ោង​ខាងលើ បុរស​រូប​នេះ ឃើញ​ដើរ កាន់ដំបង​ឈើ​ជ្រុង​មួយ ទៅ​វាយ​បុគ្គលិក ឥនទាន កំពុង​ដើរ​ប្រមូល​លុយ រហូត​ដល់​បូ​៉​លី​ស​ចុះទៅ​អន្តរាគមន៍ វាយ​ទាំង​បូ​៉​លី​ស រងរបួស​មន្ត្រី​ម្នាក់ មូ​៉​តូចំ​នួន​២​គ្រឿង ទទួលរង​ការខូចខាត ទី​១-​ម៉ូតូ​ម៉ាក ធូ​ដេ ពណ៌​ត្រួយ​ចេក លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-9769 ជា​របស់​បុគ្គលិក ឥនទាន ។ ទី​២- ម៉ូតូ​ម៉ាក KEEWAY ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 1-7815 របស់​បូ​៉​លី​ស ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រឹត​ស្រាល ។​
​ក្រោយ​កើតហេតុ បន្ទាប់ពី​បុរស​ខាងលើ បញ្ចេញ អាកប្បកិរិយា កោងកាច ដោយ​ខ្លួន​កើត​មាន​បញ្ហា​តទៅទៀត ត្រូវបាន ប៉ូលីស​ព័ទ្ធ​ទៅ​ចាប់​បាន ហើយ​ដាក់​ខ្នោះ ជា​បណ្តោះអាសន្ន រួច​នាំ​ទៅ ដាក់​ប៉ុស្តិ៍​ចោមចៅ ដើម្បី ហៅ​អាណាព្យាបាល យក​ឯកសារ រោគវិ​ច្ឆ័​យរបស់​គ្រូពេទ្យ មក​ដោះស្រាយ​ទៅតាម​និតិ​វិធី ។​
​តាម​សមត្ថកិច្ច​បានឲ្យដឹងថា បុរស​ខាងលើ ត្រូវបាន​ម្តាយ កាន់​ឯកសារ​វេជ្ជបញ្ជា បញ្ជាក់​ពី​ថ្នាំពេទ្យ ដែល​ជនរងគ្រោះ ប្រើប្រាស់​ទៅលើ​ប្រភេទ​ជម្ងឺ ពុំ​មាន​ឯកសារ​ណាមួយ បញ្ជាក់​បង្ហាញ​ពី​គ្រូពេទ្យ ថា​បុរស​រូប​នេះ មាន​រោគ វិកល​ច​រឹក តែ​ទោះជា​យ៉ាងណាក៏ដោយ បូ​៉​លី​ស​រងចាំ ឯកសារ​ពាក់ព័ន្ធ បង្ហាញ​ថា​ពិត​ជា​មនុស្ស​កើត​រោគ ផ្លូវចិត្ត នោះ និង​ជួយ​នាំយក​ទៅ​ដាក់​មណ្ឌល សង្គមកិច្ច ។ ដោយសារ​បុរស​ខាងលើ មនុស្ស​ម្នាក់​រងរបួស​ដៃ និង​ម៉ូតូ​ចំនួន​២​គ្រឿង​រង​ការខូចខាត ៕
11831741_446571732193370_1179983451426070839_n 11836872_446571695526707_8757547487038278636_n 11855622_446571788860031_671598793417365188_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya