ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក តូច សេដ្ឋា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​ដេក​លើ​គំនរ​មាសប្រាក់​ដោយ​អំពើពុករលួយ​

លោក តូច សេដ្ឋា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​ដេក​លើ​គំនរ​មាសប្រាក់​ដោយ​អំពើពុករលួយ​

​ខេត្តព្រៃវែង ៖ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​លោក តូច សេដ្ឋា បាន​ឡើងកាន់តំណែង​ពី​អនុប្រធាន​មន្ទីរ​ទៅជា​ប្រធាន​មន្ទីរ​អភិឌ្ឍន៍​ខេត្តព្រៃវែង បានធ្វើ​ឲ្យ​ប្រធាន​មន្ទីរ​មួយ​នេះ មាន​ជីវភាព​អភិវឌ្ឍន៍​ទៅមុខ​ជានិច្ច ដោយសារតែ​រូបគាត់​បាន​ទទួលផល​ប្រយោជន៍​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ដែល​ក្នុង​មួយឆ្នាំៗ​មាន​ទឹកប្រាក់​រាប់រយ​លាន​រៀល​។
​តាម​ប្រភព​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ​លោក​ប្រធាន​មន្ទីរ តូច សេដ្ឋា បាន​កឹ​ប​កេង​ថវិកាជាតិ​អស់​មិនតិចជាង​៣០០​លាន​រៀល​នោះទេ ដោយ​ក្នុងនោះ គឺជា​ប្រភេទ​ប្រាក់​សម្រាប់​សម្ភារៈ​ការិយាល័យ ប្រាក់​ថែទាំ​ជួសជុល ប្រាក់​បេសកកម្ម និង​របប​ប្រេងឥន្ធនៈ​ជាដើម​។
​តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង ក្នុង​មួយឆ្នាំៗ​មានការ​ចំណាយ​ទឹកប្រាក់​មិនតិចជាង​១៥០០​លាន​រៀល​នោះទេ ។ ហើយ​ការចំណាយ​ទាំងនោះ លើ​ផ្នែក​ប្រេងឥន្ធនៈ​មានទឹក​ប្រាក់​ជាង​១០០​លាន​រៀល ការចំណាយ​លើ​ផ្នែក​សម្ភា​យៈ​រដ្ឋបាល​ជិត​៥០​លាន​រៀល និង​ការចំណាយ​លើ​ផ្នែក​ថែទាំ និង​ជួសជុល​ជាង​២០០​លាន​រៀល បូករួម​នឹង​ការចំណាយ​ប្រាក់​បេសកកម្ម​ជិត​២០០​លាន​រៀល ការចំណាយ​លើ​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​ផ្សព្វផ្សាយ​ខ្ទង់​៤០​លាន​រៀល និង​ការចំណាយ​លើ​បន្ទុក​បុគ្គលិក​ខ្ទង់​ជាង​៨០០​លាន​រៀល ប៉ុន្តែ​សម្រាប់​ការចំណាយ​ទាំងអស់​ខាងលើ គឺមាន​ការចំណាយ​មួយចំនួនធំ​ជាការ​ចំណាយ​ខ្យល់ តាមរយៈ​ការធ្វើ​ឯកសារ​បំប៉ោង​នូវ​ការចំណាយ​ដកយក​ថវិកាជាតិ​មក​ចាយវាយ​ក្នុង​មន្ទីរ​ដោយ​សា្ង​ត់ៗ ជាពិសេស គឺ​ការចំណាយ​ប្រាក់​នៅក្នុង​ជំពូក​៦០ ៦១ និង​ជំពូក​៦២ នា​ឆ្នាំ​២០១៤ តែម្ដង ។
​ដោយសារ​តែមាន​ប្រព្រឹត្ត​អំពើពុករលួយ​នេះ ធ្វើ​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង បាត់បង់​ទឹកប្រាក់​ក្នុង​ឆ្នាំ​២០១៤​កន្លងទៅ មិនតិចជាង​៣០០​លាន​រៀល​ទេ ហើយ​គ្រាន់តែ​ការចំណាយ​លើ​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស (​បេសកកម្ម​) មួយ​ត្រូវគេ​កឹ​ប​កេង​អស់​ទឹកប្រាក់​ជិត​១០០​លាន​រៀល សម្រាប់​ប្រេងឥន្ធនៈ ត្រូវគេ​កឹ​ប​កេង​អស់យ៉ាង​តិច​៤០០០​លីត្រ ការចំណាយ​ថែទាំ​ជួសជុល​រថយន្ត​អស់​ទឹកប្រាក់​ជិត​៣០​លាន​រៀល ត្រូវគេ​កឹ​ប​កេង​អស់​មួយផ្នែកធំ រួម​នឹង​ការចំណាយ​ជាច្រើន​មុខ​ផ្សេងទៀត ត្រូវគេ​កឹ​ប​កេង​ដូចៗ​គ្នា ដោយសារ​មានការ​ឃុបឃិត​គ្នា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង​មន្ទីរ​បានធ្វើ​ឲ្យ​លោក​ប្រធាន​មន្ទីរ តូច សេដ្ឋា រួម​នឹង​បក្ខពួក​មួយចំនួន​អភិវឌ្ឍន៍​ទៅមុខ​ជានិច្ច ដែល​បញ្ហា​នេះ គប្បី​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ក្រឡេកមើល​អំពី​បញ្ហា​នេះ ។ ព្រោះ​កន្លងមក​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម​តែងតែ​នាំគ្នា​ចុះ​ពិនិត្យ​ការចាយវាយ​ថវិកា​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​បន្ត​កន្តុ​យ​គ្នា ប៉ុន្តែ​ក្រុម​នេះ​ពុំ​រកឃើញ​ចំណុច​អវិជ្ជមាន​ដែល​គួរ​ឲ្យ​គត់​សំគាល់​របស់​មន្ទីរ​ខាងលើនេះ​ទេ ក្រៅតែពី​នាំគ្នា​ទៅ​ឆេ​ក​បញ្ជី​ធ្វើ​ពិនិត្យ​បន្តិច​បន្តូច និង​នាំគ្នា​ទៅ​ដេក​សណ្ឋាគារ ហើយ​មកវិញ​ទទួល​ស្រោមសំបុត្រ​ជា​ប្រាក់​ដុល្លារ​នោះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya