ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​

ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​

​ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​បន្ទះក្ដារ​វាយ​ទៅលើ​បុរស​ម្នាក់ទៀត បណ្ដាល​ឲ្យ​របួស​កាលពី​វេលា​ម៉ោង​០៩​និង​០០​នាទី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​រោងចក្រ​Cheng Sheng ភូមិប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

 

​ជនល្មើស​ឈ្មោះ WANG HONG FEI លិខិតឆ្លងដែន​លេខ G48931200 ជនជាតិ​ចិន ឆ្នាំ​កំណើត​៖ 12.MAR.1976 ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ ប្រធាន​ផ្នែក​អ៊ុត នៅក្នុង​រោងចក្រ​ខាងលើ ។ ជនរងគ្រោះ​ឈ្មោះ មាស ចន្ថា ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ មុខរបរ កម្មករ​ស៊ីប្រាក់​ឈ្នួល​ប្រចាំថ្ងៃ ផ្នែក​អ៊ុត​។​

 

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុងធ្វើការ​ធម្មតា​មិនដឹង​ជា​ជនល្មើស​ខឹង​មកពីណា​ក៏បាន​យក​បន្ទះក្ដារ​មក​វាយ​លើ​ជនរងគ្រោះ ព្រមទាំង​បាន​ដាល់​ត្រូវ​មុខ​១​ដៃ និង​ចាប់​បោក​ជន​រោង​គ្រោះ បណ្តាល​ឲ្យ​ដួល​ពក​ក្បាល ហើយ​បាន​កម្មករ​ជួយ​ចាប់​ចេញ​បំបែក​ពីគ្នា​។ ករណីនេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕dsssf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya