ខេត្តព្រះសីហនុ៖ យុវជនសង្ស័យចំនួន២នាក់ ដែលជាប់ពាក់ព័ន្ឋករណីឆក់តាមបណ្តោយមាត់សមុទ្រ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋាបាលសង្កាត់លេខ៤សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រមាញ់ចាប់ខ្លួនបានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ។ យុវជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបាននាពេលនេះជាប់ពាក់ព័ន្ឋទៅនឹងករណី លួច ឆក់ នៅតាមមាត់សមុទ្រយ៉ាងសកម្ម ដែលកន្លងមកសមត្ថកិច្ចបានតាមប្រមាញ់ជាយូរថ្ងៃមកហើយ ប៉ុន្តែក្រុមយុវជនសង្ស័យបានគេចខ្លួន រហូតដល់ថ្ងៃកើតហេតុ ខណៈក្រុមយុវជនសង្ស័យកំពុងធ្វើសកម្មភាព តែមិនបានសម្រេច ដោយម្ចាស់ឃើញទាន់ ហើយរាយការណ៍ មកសមត្ថកិច្ច ទើបកម្លាំងចម្រុះរួមមានៈ ប៉ុស្តិ៍រដ្ឋាបាលសង្កាត់លេខ៤ អធិការក្រុង និងកម្លាំងងអន្តរាគមន៍បានសហការ គ្នា ស្ទាក់ចាប់នៅពីរកន្លែងផ្សេងគ្នា យកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដោយឃាត់ឃាត់លើកទី១ បានយុវជនម្នាក់ឈ្មោះ ធឹម ដារ៉ាវិច្ឆ័យ ភេទ ប្រុសអាយុ១៩ មានមុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី១៦ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រួមជាមួយក្មេងប្រុសម្នាក់ទៀត មិនត្រូវបានឃាត់ខ្លួនោះទេ និងលើកទី២ឃាត់ខ្លួនបានយុវជនម្នាក់ទៀតឈ្មោះ ញ៉ឹង ប៊ុនថាំ ភេទប្រុសអាយុ១៧មានទីលំនៅក្រុម១៣ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុមុខរបរកម្មកទូករួមជាមួយស្ត្រីវ័យក្មេង២នាក់ មិនត្រូវបានឃាត់ខ្លួននៅទេ ដោយរឹបអូសម៉ូតូបានចំនួនពីរគ្រឿង ម៉ាកស៊ុយស៊ុយគីឡេតពណ៌ខ្មៅគ្មានស្លាកលេខ និង ម៉ាក ហុងដា អាយខុនពណ៍លឿង គ្មានស្លាកលេខដូចគ្នា ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់យុវជន២នាក់ ករណីឆក់តាមមាត់សមុទ្រ