កណ្តាល៖ បុរសម្នាក់ មានជំងឺវិកលចរិតម្នាក់ បានសម្រេចចិត្តចងកជាប់នឹងមែកស្វាយ។ សាកសពបុរសចងកសម្លាប់ខ្លួននោះ ត្រូវបានគេឃើញ កាលពីវេលាម៉ោង ១២ រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ មាន ឈ្មោះ ប្រាជ្ញ វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សវិកលចរិត។
នៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរបាត់ពីផ្ទះមិនសូវចូលផ្ទះទេ ដោយរស់នៅជាមួយប្អូនស្រី ព្រោះគ្មានឪពុកម្តាយឡើយ។ ក្រោយមក បុរសនោះ បានដើរទៅចម្ការស្វាយឈ្មោះ សន សែម ហើយយកទុយោជ័រ សម្រាប់បាញ់ថ្នាំ ចងកជាប់នឹងដើមស្វាយ មានកម្ពស់ ២ ម៉ែត្រ ស្លាប់តែម្តង៕