ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបានម្នាស់ផ្ទះ និងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៩និង០០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីរូបគេឡើងលួចទ្រព្យសម្បតិ្តលើផ្ទះជនរងគ្រោះឈ្មោះសំ សារឿង ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះក្តឹប វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែ រមុខរបរមិនពិតប្រាកដ មានទីលំនៅៗ ភូមិ.ឃុំ កើតហេតុខាងលើ ។ ចំណែកជនរងគ្រោះ ឈ្មោះសំសារឿង ភេទស្រីអាយុ៦០ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ ។
នៅមុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយហូបបាយនៅក្រោមផ្ទះពេលនោះជនសង្ស័យបានលបឡើងលើផ្ទះ រួចចូលរុករើ ក្នុងបន្ទប់ដេក ពេលនោះជនរងគ្រោះបានឡើងទៅទាន់រួចស្រែកថាចោរៗ ជនសង្ស័យក៏បានលោតចុះពីលើផ្ទះ ហើយប្រជាជនជិតខាងក៏បាននាំគ្នារត់ដេញតាមចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីបន្តចាត់ការតាមនីតិវិធី៕