ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​យក​ខ្ទះ​ខ្លាញ់​កំពុងពុះ​ជះ​លើ​អ្នកដំណើរ​៤​នាក់​របួស​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​យក​ខ្ទះ​ខ្លាញ់​កំពុងពុះ​ជះ​លើ​អ្នកដំណើរ​៤​នាក់​របួស​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាក់ស្តែង ពីបទ​យក​ខ្ទះ​ខ្លាញ់​កំពុងពុះ​ជះ​លើ​អ្នកដំណើរ​បណ្ដាលឱ្យ​របួស​៤​នាក់​កាលពី​វេលា​ម៉ោង​៤ និង​០០​នាទី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ច្រកចូល​ផ្សារ​ដេប៉ូ ផ្លូវ​លេខ ២១៥ ក្រុមទី​២៣ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន ទី​១-​ឈ្មោះ ចាន់ សឿន ហៅ សឿន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​រ៉ឺម៉ក​កង់ បី ស្នាក់​នៅផ្ទះ​លេខ​៤២​អឺ​២ ផ្លូវ​លេខ​១៣៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក (​ជា​អ្នក យក​ខ្ទះ​ខ្លាញ់​ជះ ) ។ ២-​ឈ្មោះ សំ ម៉ា​នី​ន ហៅ ច​យ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​រ៉ឺម៉ក ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​លេខ​១៣២​អឺ​៣ ផ្លូវ លេខ​២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ( ជា​អ្នក​បង្កហេតុ​មុន )​។​

 
​វត្ថុតាង​ចាប់​យ រួមមាន ចានដែក​អាលុយមីញ៉ូម ១ មាន​ប្រឡាក់ ធ្យូង និង​ខ្លាញ់​។ ជនរងគ្រោះ ៖ ទី​១-​ឈ្មោះ ឡុង គា​យ៉ា ភេទ​ស្រី អា​យ្ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ដេ​១ ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​របួស​ខ្នង​) ទី​២-​ឈ្មោះ អ៊ុង សំ​អ៊ែ​ល ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី ស្នាក់នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ( របួស​មុខ ,​ស្មា និង​ដៃ​ទាំងសងខាង​)​។​

 
​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឈប់​រ៉ឺម៉ក​កង់​បី​ចាំ​ដឹក​ម៉ូយ​, ជនសង្ស័យ​ឈ្មោះ ចាន សឿន បាន​ទិញ​កាហ្វេ​មក​ផឹក ហើយ​បាន​បោះ​កែវ​ជ័រ​សំរាប់ ដាក់​កាហ្វេ​ចោល​នៅ​ចំ​កន្លែង​ដែល​ជនសង្ស័យ​ឈ្មោះ សំ ម៉ា​នី​ន ហៅ ច​យ ឈប់​រ៉ឺម៉ក​ចាំ​ដឹក​ម៉ូយ បាន​ចោទប្រកាន់ថា ៖​ឈ្មោះ ចាន់ ធឿន បោះ​កែវ​រំលង​ក្បាល​ខ្លួន ហើយ​អ្នក​ទាំង​ពីរបាន​ទំនាស់​គ្នា ពេលនោះ​ឈ្មោះ សំ ម៉ា​នី​ន ហៅ ច​យ និង​បក្សពួក​ពីរ​នាក់​ទៀត បាន​ស្ទុះ​មក​វាយ​ឈ្មោះ ចាន់ សឿន ទើបបាន ឈ្មោះ ចាន់ សឿន ស្ទុះ​ទៅលើ​ក​ខ្ទះ​ខ្លាញ់​ដែល​គេ​កំពុង​ចៀន​នំ​ប៉ោង​នៅក្បែរនោះ ជះ មកលើ​អ្នក​ទាំងបី តែ​មិនត្រូវ​អ្នក​ទាំងបី បែរ ជា​ត្រូវ​អ្នក​ដែល​ដើរមក​ផ្សា​រទិញ​ឥ​វ៉ាន់ ក្នុងនោះ មន​ន​អ្នក​រហ​របួសស្រាល​ពីរ​នាក់ ពុំបាន​ធ្វើការ​ប្តឹងផ្តល់ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់ បានដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ តាមផ្លូវ​ច្បាប់​។

 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល គោក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕sfx sf sfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya