ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំងចម្រុះ​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១៩ និង​៣០​នាទី យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ​លេខ​២១៧ ត្រង់ចំណុច​មុខ​វត្ត​សំបួរមាស ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​រក្សាទុក​គ្រឿងញៀន​។​

 

​ជនសង្ស័យ​ទាំង​២​នាក់ ទី​១​ឈ្មោះ សួន គឹម​យ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន ស៊ីម៉ង់ត៍ នាគ​ខៀវ បច្ចុប្បន្ន​ស្នាក់នៅ​ឃ្លាំង​ស៊ីម៉ង់ត៍ នាគ​ខៀវ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ទី​២​ឈ្មោះ នៅ នឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​លី​ស៊ីម៉ង់ត៍ ស្នាក់នៅ​ផ្ទះជួល ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

 
​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ គឺ​នៅវេលា​ម៉ោង​១៩ យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ កម្លាំងចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ​បាន​បន្ត​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅលើ​កំណាត់​ផ្លូវ​បេតុង​២១៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណៈនោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1H-1356 ឌុប​គ្នា​ធ្វើដំណើរ​ឆ្លងកាត់​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សួន គឹម​យ៉ា លូក​យក​ថ្នាំញៀន ១​កញ្ចប់ ចេញពី​ក្នុង​ហោប៉ៅ​ខោ​របស់គេ បោះចោល​ទៅលើ​ដី ។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់​៕xc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya