ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ចាប់​ជនជាតិ​វៀតណាម​ខុសច្បាប់​៩​នាក់ នៅ​កោះកុង

ចាប់​ជនជាតិ​វៀតណាម​ខុសច្បាប់​៩​នាក់ នៅ​កោះកុង

​កោះកុង ៖ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដឹកនាំ​ដោយ​លោក ញ៉ែម តារា ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​ចាប់​ជនជាតិ​វៀតណាម​ដែល​មក​រស់នៅ​ខុសច្បាប់​ចំនួន​៩​នាក់ បញ្ចូនទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នា​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក នា​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥​។​

 

​បើតាម​លោក ញ៉ែម តារា ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែសីហា វេលា​ម៉ោង​១០​និង​១៨​នាទី​ព្រឹក នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បាន​ឃាត់ និង​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​ដែល​ចូលមក​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​តាម​ច្រក​កោះត្រល់​។ ហើយ​នៅ​ថ្ងៃ​ដដែល សមត្ថកិច្ច​អន្តោប្រវេសន៍​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់​(​ស្រី​)​បន្ថែម​នៅ​ស្រុក​កោះកុង ដែល​ពួកគេ​លួច​ចូលមក​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​។​

 
​បច្ចុប្បន្ន ជនជាតិ​វៀតណាម​ខុសច្បាប់​ទាំង​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បញ្ចូនទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

zx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya