ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​បុរស​៦​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ប៉េអឹម​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​បុរស​៦​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ចាប់ខ្លួន​យុវជន​ចំនួន​៦​នាក់​កាលពី​វេលា​ម៉ោង​២១​និង​៣០​យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥​នៅក្នុង​ភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដកហូត​បាន​គ្រឿងញៀន​២​កញ្ចប់​។​

 

​ក្រុមយុវជន​នោះ​មាន ឈ្មោះ ញ៉ា​ន ចាប អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​។ ២ ឈ្មោះ ចាន់ សុខា​អាយុ​២០​ឆ្នាំ ជា​ប៉ះ​កង់ឡាន ស្នាក់នៅ​ជាមួយគ្នា​។ ៣​ឈ្មោះ ផន តុល អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ស្នាក់នៅ​ជាមួយគ្នា​។ ៤​ឈ្មោះ លី ជា អាយុ​៣៤​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ម្តុំ​ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា​។ ៥​ឈ្មោះ ភួង វ​ណ្ណះ អាយុ​២១​ឆ្នាំ មុខរបរ​ជាងសំណង់​មាន​ទីលំនៅ​នៅក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ ។ ៦​ឈ្មោះ ព្រំ ចាន់​បុរី អាយុ​២៨​ឆ្នាំ​គ្មាន​មុខរបរ​ច្បាស់លាស់​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ល្វា ជាមួយ​ជន​ទី​៥​។​

 
​ជនជាប់ចោទ​ទាំង​៦​នាក់​នោះ រួមទាំង​វត្ថុតាង​ថ្នាំញៀន​២​កញ្ចប់​និង​ម៉ូតូ​២​គ្រឿង ម៉ាក​និក មួយគ្រឿង​គ្មាន​ស្លាក លេខ និង​មួយគ្រឿង​ទៀត​ម៉ាក​ស្មាស ពាក់​ស្លាក​លេខ​ភ្នំពេញ​1K 1715 បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​៕d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya