ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ស្បែក​ខ្មៅ បើករថយន្ត ដឹក​ស្រី​ស្នេហ៍ បុក​ផ្ទះ​ប្រជាពលរដ្ឋ

ជនជាតិ​ស្បែក​ខ្មៅ បើករថយន្ត ដឹក​ស្រី​ស្នេហ៍ បុក​ផ្ទះ​ប្រជាពលរដ្ឋ

​ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ រួម​នឹង​នារី​ខ្មែរ​ម្នាក់ បាន​បើករថយន្ត Camry ឆ្លាម​ពណ៌​ទឹកប្រាក់ ស្លាក់​លេខ​ភ្នុំពេញ 2Q-6153 លឿន​ដូច​ហោះ​បាន​បុក​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដែល​នៅតាម​ផ្លូវ​៣៧១ នៅ​ម៉ោង​១​និង​៤០​នាទី ឈានចូល​ថ្ងៃ​១៣ ខែសីហា ឆ្នាំ​២០១៥ តាមផ្លូវ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ បណ្តាល​ឲ្យ​ខូចខាត​ទ្វារ និង​បាក់​របង ផ្ទះ​និង​រថយន្ត​បង្ករ ខូចខាត​ផ្នែក​ខាងមុខ​។​

 

​បន្ទាប់ពី​បុក​ហើយ​រថយន្ត មិនទាន់​អស់​ល្បឿន ធ្វើ​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​នោះ ព្យាយាម​បើករថយន្ត​ថយក្រោយ​ចេញពីផ្ទះ​បាន​បន្តិច​ក្នុង​បំណង​បើក​រត់ តែដោយសារ​រថយន្ត មិនអាច​បើក​ទៅមុខ​រួច ទើប​ធ្វើ​ឲ្យ​បុរស​ស្បែក​ខ្មៅ​នោះ ឈប់​រថយន្ត​មក​ដោះស្រាយ ជាមួយ​ម្ចាស់ផ្ទះ តែ​ខាង​ម្ចាស់ផ្ទះ​ខឹង​មិន​ដោះស្រាយ​ជាមួយ​ធ្វើ​ឲ្យ​បុរស​ស្បែក​ខ្មៅ​នោះ ក៏​ខឹង​ដែរ បាន​ហៅ​គ្នា​មក​៦​នាក់​ទៀត មក​និយាយ​ជាមួយ​ម្ចាស់ផ្ទះ ដើម្បី​សង​សំណង ប៉ុន្តែ​ខាង​ម្ចាស់ផ្ទះ នៅតែ​មិន​ព្រម​ទៀត ទើប​ខាង​បុរស​ស្បែក​ខ្មៅ ឈប់​និយាយ​ជាមួយ ហើយ​ឲ្យ​ខាង​ចរាចរ​ណ៌​ក្រុង យកទៅ​ទុក​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​៕sdfs sfd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya