ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ រួច​ហោះចូល​ឡាន​របួសធ្ងន់​៣​នាក់

ម៉ូតូ​បុក​ម៉ូតូ រួច​ហោះចូល​ឡាន​របួសធ្ងន់​៣​នាក់

កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​និង​១០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ​បាន​កើតឡើង រវាង​ម៉ូតូ​ចំនួន​៣​គ្រឿង បាន​បុក​គ្នា​ពេញទំហឹង បណ្ដាលឲ្យ​មាន​អ្នករង​របួស​ធ្ងន់​បាក់ជើង​ចំនួន​២​នាក់ និង​បែក​ប្រអប់ជើង​ចំនួន​១​នាក់​រីឯ​ម៉ូតូ​បង្កហេតុ​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ កើតឡើង​នៅលើ​ផ្លូវ ជាតិ​លេខ​៤​ចន្លោះ​គីឡូ​លេខ ៤៦-៤៧ ស្ថិតនៅ​សង្កាត់​សំព័រ​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាលមកពី​ម៉ូត​៣​គ្រឿង ម៉ូត​២​គ្រឿង​ជា​ម៉ូតូ​របស់​កូនសិស្ស ចំណែក​ឯ​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​រត់គេចខ្លួន​បាត់​។​ជនរងគ្រោះ  ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស ម៉ាប់ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​វ​ល្លស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ជា​អ្នកបើក របួសធ្ងន់ ចំណែក​ម្នាក់​ទៀតជិៈ​ពីក្រោយ មានឈ្មោះ រី សារ៉ុន ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ រស់នៅ​ជាមួយគ្នា រង​របួសស្រាល ។​ដោយ​មនុស្ស​ម្នាក់​ទៀត​ជា​កូនសិស្ស​ដែរ មានឈ្មោះ​ផន ភក្តី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ របួស​បែក​ប្រអប់ជើង ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ុគី​ម៉ាក់ គ្មាន​ស្លាក​លេខ ពណ៏​ខ្មៅ ជិះ​ឌុប​គ្នា​បើកបរ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន មាន​ឈ្មោះ​ស ម៉ាប់ ជា​អ្នកបើក ពេល​ដល់​ចំណុចកើតហេតុ​ក៏​វ៉ា​ឡាន​មួយគ្រឿង​ទៀត​និង​បាន​បត់ ចូល​ស្តាំ​វិញ​លឿន​ជ្រល់​បាត់​ម្ចាស់ការ​ទៅ​បុក​ម៉ូតូ​សេ ១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CG4429 បើកបរ​ដោយ​ឈ្មោះ​ផន ភក្តី ធ្វើ​បញ្ចា​ស​ទិស​គ្នា រួច​បាន​ខ្ទាត​ទៅ​ប៉ៈឡា​ន​មួយគ្រឿង​ទៀត​ដែល​បើក​លើផ្លូវ​ធម្មតា​បណ្តាល​ខូចខាត​ស្រាល​ដែរ ៕5398312-08-201553981

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya