ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឆក់​ទូរស័ព្ទ​បាន​យកទៅ​បញ្ចាំ ត្រូវ​ជាប់​ខ្នោះ​

ឆក់​ទូរស័ព្ទ​បាន​យកទៅ​បញ្ចាំ ត្រូវ​ជាប់​ខ្នោះ​

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទដៃ​បានសម្រេច​រួច​យកទៅ​បញ្ចាំ​ត្រូវបាន​ម្ចាស់​ហាង​ប្តឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រះ​ពន្លា​ឱ្យ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លឹម រ៉ា​ទ្រី ហៅ​រស់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺជា​ជន​ដែល​ប្រើប្រាស់​គ្រឿងញៀន​។​

 

​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ​វេទិការ​ខេត្តបន្ទាយមានជ័យ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ មាន​ករណី​ចោរឆក់​ទូរស័ព្ទដៃ​ម៉ាក Samsung Galaxy Note 2 ពណ៌​ខ្មៅ​១​គ្រឿង ដែលមាន​ម្ចាស់​ឈ្មោះ ផេង សារឿន ហៅ​តន ភេទ​ប្រុស​(​ភេទ​ទី​៣) អាយុ​២៧​ឆ្នាំ នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បានសម្រេច ជននេះ​បាន​រត់គេចខ្លួន ហើយ​យក​ទូរស័ព្ទដៃ​ទៅ​បញ្ចាំ​ទាំងយប់​ឲ្យ​ឈ្មោះ ស ណាគ្រី ភេទ​ប្រុស​(​ភេទ​ទី​៣) អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ពេលនោះ​ម្ចាស់​ហាង​បាន​ពិនិត្យមើល​ទូរស័ព្ទដៃ និង​ឃើញ​រូបថត​ម្ចាស់​ទូរស័ព្ទ ដែល​ស្គាល់គ្នា​និង​ស្រប​ពេលដែល​ម្ចាស់​ទូរស័ព្ទ​បាន​តេ​ប្រាប់​ផង​នោះ​ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រះ​ពន្លា​ឲ្យ​ចាប់ខ្លួន​តែម្តង​។​

 
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ចំណែក​ទូរស័ព្ទដៃ​សមត្ថកិច្ច​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​នា​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥​នេះ​ផងដែរ ៕fd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya