ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង៣ រសៀល ថ្ងៃទី១២ ខែសីហា នេះ ស្ថិតនៅរោងសិប្បកម្ម យីហោ «ហៃ សាំងហេង» ផលិតរទេះដែករុញ និងម៉ាស៊ីន កិនទឹកអំពៅ នៅតាមផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ប៉ុន្តែជនរងគ្រោះ មិនទាន់ត្រូវបាន ស្គាល់ឈ្មោះនោះទេ ។
កម្មករម្នាក់ ធ្វើការនៅរោង សិប្បកម្មយីហោ «ហៃ សាំងហេង» ត្រូវបានអគ្គិសនីឆក់ស្លាប់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ ខណៈដែលរូបគេ កំពុងតែផ្សាដែក ដើម្បីធ្វើរទេះដែករុញ និងម៉ាស៊ីនកិនទឹកអំពៅ ៕