ព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ កម្លាំងការិយាល័យ កណ្តាល នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការក្រុង ស្រាវជ្រាវបង្ក្រាប មុខសញ្ញាសេសសល់ តាមដីកាបង្គាប់អោយនាំខ្លួន ទៅលើជនសង្ស័យចំនួន២នាក់ ពីបទចោរកម្ម ដ៏សកម្ម ក្រោយពេលដែលពួកគេ បានធ្វើសកម្មភាព ហើយរត់គេចខ្លួន អស់មួយរយ: រួចមក។
ជនសង្ស័យដែលត្រូវចាប់ខ្លួន រួមមានទី១ ឈ្មោះ រស់ លីដា ហៅដា អាយុ២៧ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុងព្រះ សីហនុ និងទី២ ឈ្មោះ ថុង ប៊ុនហ៊ុង អាយុ២០ឆ្នាំ មុខ របររត់ម៉ូតូឌុប មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ៕