ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មន្ដ្រីជលផល​ខេត្ដ​បាត់ដំបង រង​ការ​ចោទថា ឃុបឃិត​ប្រ​ព្រឹ​ត្ដបទ​ល្មើស​នេសាទ​

មន្ដ្រីជលផល​ខេត្ដ​បាត់ដំបង រង​ការ​ចោទថា ឃុបឃិត​ប្រ​ព្រឹ​ត្ដបទ​ល្មើស​នេសាទ​

​ខេត្ដ​បាត់ដំបង ៖ ប្រជាពលរដ្ឋ​នៅ ស្រុក​ឯក​ភ្នំ​ខេត្ដ​បាត់ដំបង​បានឱ្យដឹងថា សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​ដឹង​មិនឮ ខណៈ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក​ទ្រង់ទ្រាយ​ធំ​ជាច្រើន​កន្លែង​កំពុង​ធ្វើ​សកម្មភាព​ដោយ​សេរី​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងស្រុក​ឯក​ភ្នំ​។

 

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯក​ភ្នំ​សម្ដែង ការមិនពេញចិត្ដ​នឹង​សមត្ថកិច្ច​សង្កាត់ ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល បណ្ដោយ​ឱ្យមាន​បទល្មើស​នេសាទ​ខុស ច្បាប់​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​គ្រប់គ្រង​របស់ខ្លួន ។​

 
​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ភូមិ ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់ដំបង​ថ្លែងថា សកម្មភាព នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក​ទ្រង់ទ្រាយ​ធំ ប្រមាណ​ពី ២០០​ម៉ែត្រ ទៅ​១​ពាន់​ម៉ែត្រ​កំពុង​មមាញឹក​ខ្លាំង​នៅ​ចំណុច​ភូមិ​ក្បាល​តោ​ល ច្បាប់​ញាំ វាល ត្រសក់ ឡូ​លេខ​១ និង​ឡូ​លេខ​២​ជាដើម នៃ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ពុំមាន សមត្ថកិច្ច​ណា​ទប់ស្កាត់​នោះទេ ។ ប្រជាពលរដ្ឋ​ព្រួយ បារម្ភ​ខ្លាច​ការនេសាទ​ក្នុង​រដូវ​ហាមឃាត់​នេះ​ធ្វើឱ្យ​ហិនហោច​អស់​ត្រី​គ្មាន​សល់ នៅ​ថ្ងៃ​អនាគត ។​

 
​សកម្មភាព នេសាទ​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​នេះ​ភាគ ច្រើន​ជា​ប្រជាពលរដ្ឋ​អ្នកមាន​លុយ​ឃុបឃិត​គ្នា​ជាមួយ​មន្ដ្រីជលផល និង​អាជ្ញា ធរ​មូលដ្ឋាន​បាន​ដំណើរការ​ប្រមាណ ២​សបា្ដហ៍​មកហើយ ។

 

 

​នាយ​សង្កាត់​ជលផល​ប្រចាំ​ភូមិ​ព្រែក​ទាល់​ទទួលស្គាល់ថា ពិត​ជាមាន​ប្រជា ពលរដ្ឋ​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ នៅ​តំបន់​ឃុំ​កោះ​ជី​វាំង ខ្លះ​មែន តែ​ការ នេសាទ​នោះ​ធ្វើឡើង​ដោយ​លួចលាក់ ទេ ។ លោក​អះអាងថា មន្ដ្រីជលផល​ពុំ មាន​ពាក់ព័ន្ធ​នឹង​ការនេសាទ​នោះ ឡើយ​ហើយ​លោក​កំពុងធ្វើការ​ទប់ ស្កាត់​បញ្ហា​នេះ​ដូច​ភ្លៀងរលឹម ។​

 

 

​មន្ដ្រី​សម្របសម្រួល​សហគមន៍​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ជុំវិញ​តំបន់​បឹង​ទន្លេសាប​អ្នកស្រី នូ សារឹម មានប្រសាសន៍ថា រដូវ​ត្រី​ពង​កូន​ចាប់ពី ថ្ងៃទី​៣០ ខែកក្កដា រហូតដល់​ថ្ងៃទី​៣០ ខែ កញ្ញា​ជា​រដូវ​ហាមឃាត់​នេសាទ​ជា ដាច់ខាត លើកលែងតែ​ការនេសាទ ដោយ​ប្រើ​ឧបករណ៍​ស្ទូចត្រី​បង់សំណាញ់ និង​ដាក់មង​បន្ដិចបន្ដួច​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ។ អ្នកស្រី​ពន្យល់ថា ការធ្វើ នេសាទ​ក្នុង​រដូវ​ហាមឃាត់​នេះ​ធ្វើឱ្យ បាត់បង់​មច្ឆជាតិ ពិសេស​នៅ​រដូវ​ត្រី​ពង ។​

 
​ប្រជាពលរដ្ឋ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​អនុវត្ដ​ច្បាប់ និង​ប្រជាពលរដ្ឋ​ដែល រស់នៅ​ជុំវិញ​បឹង​ទន្លេសាប​ធ្វើយ៉ាងណា ទប់ស្កាត់​ការនេសាទ​ត្រី​ដោយ​ខុស ច្បាប់​ក្នុង​រដូវ​ហាមឃាត់​នេះ​ឱ្យបាន ៕dd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya