ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » នគរបាល​ខេត្តក្រចេះ​បញ្ជូន​ខ្លួន​ជនសង្ស័យ​៥​នាក់ ពីបទ​ឆបោក​ដីធ្លី​ទៅ​តុលាការ​

នគរបាល​ខេត្តក្រចេះ​បញ្ជូន​ខ្លួន​ជនសង្ស័យ​៥​នាក់ ពីបទ​ឆបោក​ដីធ្លី​ទៅ​តុលាការ​

​ក្រចេះ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តក្រចេះ​បាន បញ្ជូន​ជនសង្ស័យ​ចំនួន​៥​នាក់​ទៅកាន់​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ករណី​ឆបោក​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​។​

 
​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវបាន​ឃាត់ខ្លួន ពីបទ​ករណី​ឆបោក និង​ករណី​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ក្នុងការ​បំពេញ​មុខងា​រ​សាធារណៈ​នៅ​ចំណុច​គីឡូម៉ែត្រ​១១៥ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូរ និង​ចំណុច​ត្រពាំង​ស្រែ ឃុំ​២​ធ្នូរ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥​។​

 
​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​កៀរគរ និង​ឆបោក ដោយ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤០០​នាក់ ក្នុង​ម្នាក់​ចំនួន​២​ម៉ឺន​រៀល ទៅ​៥​ម៉ឺន​រៀល ដោយ​សន្យា​រត់ការ​សុំ​ប័ណ្ណ​កាន់កាប់​ដីធ្លី​ពី​ប្រមុខ​រដ្ឋាភិបាល​បែងចែក​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។​

 
​ជនសង្ស័យ​ទាំង​៥​នាក់ មាន​ទី​១-​ឈ្មោះ ជឹម សំណាង ហៅ​(​គង់ សុជាតិ​) ជា​មេខ្លោង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ មុខរបរ​មិន​ពិតប្រាកដ ,​ទី​២-​ឈ្មោះ ស៊ីវ សុថន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អន្លង់​ក្រមួន ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វាត់ ខេត្តស្ទឹងត្រែង មុខរបរ​ជា​អ្នកសារព័ត៌មាន​មរតក​តេ​ជោ ,​ទី​៣-​ឈ្មោះ សៃ យ៉ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ស្ទៀង រស់នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ,​ទី​៤-​ឈ្មោះ គី ហេម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ស្ទៀង រស់នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ,​ទី​៥-​ឈ្មោះ ខាត់ ឡិ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ស្ទៀង រស់នៅ​ភូមិ​ត្រពាំង​ស្រែ​។​

 
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ព្រឹក​មិញ​នេះ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​៕dfd df

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya