ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » រថយន្តស្ទូច​បើក​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៣​នាក់​

រថយន្តស្ទូច​បើក​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ ៖ រថយន្តស្ទូច​១​គ្រឿង បាន​បើក​បុក​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់​និង​ស្រាល​ចំនួន​៣​នាក់ ជា​ម្តាយ និង​កូន​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០១៥ កែង​ផ្លូវ​លេខ​១៩៦៦ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

 

​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ ១/​ឈ្មោះ សុខ ដាលីន ភេទ​ស្រី អាយុ​៣០​ឆ្នាំ​។ ២/​ឈ្មោះ សុខ ស៊ីថា ភេទ​ស្រី អាយុ​១៦​ឆ្នាំ​។ ៣/​ឈ្មោះ ឱម សុខ​នាថ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជា​សិស្សសាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី​។ ជន​ទាំង​៣​នាក់​ជា​ម្តាយ និង​កូន មាន​ទីលំនៅ​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​។ ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។

 
​សាក្សី​ម្នាក់​បាន​និយាយថា នៅ​មុនពេល​កើតហេតុ ស្ត្រី សុខ ដាលីន បា​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD8542 ដឹក​កូន​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​នៅត្រង់​ផ្លូវកែង​លេខ​១៩៦៦ ក៏ត្រូវ​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក​Fuso ពាក់​ស្លាក​លេខ ភ្នំពេញ​3A0842 ជា​រថយន្តស្ទូច​មាន​ដឹក​រ៉ូឡូ​១​គ្រឿង​ផង បើក​តាមផ្លូវ​លេខ​១៩៦៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បាន​រេ​ចង្កូត​មក​បុក​ភាគី​ម៉ូតូ​ប្រាវ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​កូនៗ​២​នាក់ និង​ម្តាយ​របួសស្រាល​។ ចំណែក​ភាគី​អ្នកបើកបរ​រថយន្ត​បង្ក ភ័យ​ពេក​រត់​គេចខ្លួនបាត់​ភ្លាមៗ នៅសល់តែ​ព្រូឡាន​ម្នាក់​ឈ្មោះ ហុង​។​

 
​ប៉ូលិស​មូលដ្ឋាន​បាន​នាំយក​យានយន្ត​ទាំង​២​ភាគី​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕xc x zx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya