ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » យុវជន​វ័យ​១៦​ឆ្នាំ​កើត​សរសៃប្រសាទ​ចាក់​សម្លាប់​ខ្លួន នៅ​ស្រុក​រំដួល​ ​

យុវជន​វ័យ​១៦​ឆ្នាំ​កើត​សរសៃប្រសាទ​ចាក់​សម្លាប់​ខ្លួន នៅ​ស្រុក​រំដួល​ ​

ខេត្ត​ស្វាយរៀង​៖ យុវជន​ម្នាក់​បាន​យក​កាំបិត​ចាក់​ចំ​ពោះ​ខ្លួនឯង​ធ្លាយ​ពោះ​ចេញ​ពោះវៀន​គួរអោយ​តក់ស្លុត​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១១​សីហា​២០១៥​នៅ​ភូមិ​ត្រពាំង​ក្តោល​ឃុំ​ម៉ឺន​ជយ័​ស្រុក​រំដួល​។​
​បើ​តាម​បុរស​ជា​ឪពុក​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ប៉ែន គា​អាយុ​១៦​ឆ្នាំ ជា​សិស្ស​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ឪពុក​បន្តថា​ដោយ​នា​ពេល​កន្លង​មក​កូន​គាត់​គឺ​មាន​សតិ​ធម្មតា ក្រោយមក​ស្រាប់តែ​មាន​ជម្ងឺ​ក្តៅខ្លួន​ខ្លាំង​ដោយ​យក​មក​ព្យាបាល​បានធូ​ស្រាល​ប៉ុន្តែ​ស្រាប់តែ​មាន​ជម្ងឺសរសៃប្រសា​ទ ភ្លេចភ្លាំង​និង​ខុស​ប្រក្រតី​ចេះ​តែ​និយាយ​ម្នាក់ឯង​ហើយ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទៅ​សង្ងំ​ដេក​ក្នុង​ផ្ទះ​មិន​និយាយស្តី​ស្រាប់តែ​យក​កាំបិត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួនឯង​ប៉ុនប៉ង​សម្លាប់ខ្លួន​គឺ​ចាក់​មួយ​កាំបិត​ចំ​ពោះ​ខាងលើ​ផ្ចិត​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ឃើញ​ដូច្នេះ​រូបគាត់​ជា​ឪពុក​ស្ទុះ​ចូល​ចាប់យក​កាំបិត​ចេញ​និង​នាំគ្នា​ចាប់​លើក​ដាក់​រថយន្ត​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ក៏ប៉ុន្តែ​ដោយ​មុខ​របួស​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​ក៏​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​៕11873514_416778705173892_8196925504033389553_n 11880451_416778698507226_7274950303646858675_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya