ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិរបស់ខ្លួនកាលពីម៉ោង៩ នាព្រឹកថ្ងៃទី២ ខែកញ្ញានេះ លោកសមរង្ស៊ី បានបញ្ជាក់ថា នឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ខែកញ្ញា ខាងមុខនេះ។
មហាបាតុកម្មដែលគ្រោងនឹងធ្វើនោះ គឺគ្រាន់តែអង្គុយស្មឹងស្មាធិ៍ទេ ពោលគឺយកតាមលំនាំមហាត្មះគន្ធី របស់ មេដឹកនាំឥណ្ឌា ដើម្បីទាមទារឯករាជ្យពីចក្រភពអង់គ្លេស។
គ្មានប្រភពណាមួយហ៊ានអះអាងថា មហាបាតុកម្មដែលមានបាតុកររាប់រយពាន់នាក់នំាគ្នាទៅអង្គុយស្មឹងស្មាធ ហើយក្រោយ ពីពេលអង្គុយសម្មាធិនោះ និងមានបញ្ហាអ្វីកើតឡើងជាយថាហេតុឡើយ។ ក្រុមអ្នកសង្កេតការណ៍ដែលបានតាមដានព័ត៌មានដែលគណបក្សសង្រ្គោះជាតិដឹកនំាដោយ លោកសមរង្ស៊ី និងលោកកឹម សុខា គ្រោងធ្វើមហាបាតុកម្មនាថ្ងៃទី៧ខែកញ្ញានោះ អាចជាបាតុកម្មប្រែប្រួលក្លាយពីការនំាគ្នាអង្គុយស្មឹងស្មាធទៅជាមានអំពើអ្វីផ្សេងទៀត អាចកើតឡើងនោះឡើយ៕