ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​សាឡាង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​

សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​សាឡាង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ចាប់ខ្លួនបាន​ភ្លាមៗ ជាប់​ចោទថា គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ជនសង្ស័យ​បាន​បដិសេធ​។​

​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១១​សីហា​២០១៥ នៅ​ចំណុច​ផ្ទះជួល​លេខ​៤​ដេ ផ្លូវ​លេខ​២៥១ ក្រុមទី​៤២ ភូមិ​១៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​សាកសួរ​បន្ត​។​

​ជនសង្ស័យ​ឈ្មោះ កែវ រតនា ហៅ រតនា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ជំ​ពុះ​ក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ រីឯ​ជនរងគ្រោះ ឈុន ស្រី​នី​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ (​ស្នាក់នៅ​ផ្ទះកើតហេតុ​) ។​

​យោងតាម​ពាក្យបណ្តឹង​ជនរងគ្រោះ​បាន​ប្រាប់ថា បាត់បង់​សម្ភារ​:​មួយចំនួន​រួមមាន ទូរស័ព្ទ​មួយគ្រឿង​ម៉ាក Samsung Gala xy Grand Prime ពណ៌​ខ្មៅ និង​ស៊ីម​។ ប៉ុន្តែ​សមត្ថកិច្ច​បាន​ដកហូត​វ​ត្តុ​តាង​មួយចំនួន​ផងដែរ ក្នុងនោះ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda MSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CV-3640 ទូ​ណឺ​វី​ុ​ស​ប្តូរ​មុខ ដង​ពណ៌​លឿង ០១ ,​កូនសោរ ចំនួន ០៤ ។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​ទូរស័ព្ទ​ទៅ​សាក​ថ្ម​នៅក្នុង​ផ្ទះ រួច​ទាញ​ទ្វារ​បិទ​ចាក់សោរ បន្ទាប់មក​ក៏​ដើរទៅ​ទិញ​ការ៉េម លុះ​ពេល​ត្រឡប់មកវិញ ស្រាប់តែ​បានឃើញ​ជនសង្ស័យ​កំពុង​រើ​ឥ​វ៉ាន់​ក្នុងផ្ទះ ពេលនោះ​ជនរងគ្រោះ​បាន​ស្រែកសួរ​ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​រត់ចេញ ទើប​ជនរងគ្រោះ ស្រែក​ចោរៗ ។ ភ្លាមនោះ​ជនសង្ស័យ​ក៏បាន​លោត​ចូល​ប្រឡាយ​ទឹកស្អុយ ហើយ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​សាឡាង​ដែល​ល្បាត​រក្សា​សណ្តាប់ធ្នាប់​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​បានមក​ដល់ ក៏បាន​ឃាត់ខ្លួន​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕sdd sdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya