ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ត្រូវ​ជន​វិកលចរិត​គប់ របួស​ដេរ​៥​ថ្នេរ​

ស្ត្រី​ម្នាក់​ត្រូវ​ជន​វិកលចរិត​គប់ របួស​ដេរ​៥​ថ្នេរ​

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​មនុស្ស​វិកលចរិត​ទាញ​ដុំថ្ម​គប់ បណ្តាល​ឲ្យ​បែកក្បាល​ដេរ​ដល់​ទៅ​៥​ថ្មេ​រ ព្រោះតែ​ដេញ​ជន​វិកល​ច​រិ​ក​នោះ​ឲ្យ​ដើរ​ចេញពី​តូប​លក់ដូរ​របស់ខ្លួន កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

 

​ស្ត្រី​រងគ្រោះ​ឈ្មោះ វឿ​ង ស៊ីនួន អាយុ​៣១​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរ​លក់​គ្រឿងទេស ។ ចំណែក​ជន​វិកលចរិត​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ ម៉ា​យ ឆាយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ ។​

 

​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ស្តី​ឲ្យ​ជន​វិកល​ខណៈពេលដែល​ជន​នោះ​ដើរទៅ​ក្បែរ​តូប​លក់ដូរ​របស់ខ្លួន ពេលនោះ​ជន​វិកលចរិត​ខឹងសម្បារ​ក៏​ទាញ​ដុំថ្ម​គប់​ត្រូវចំ​ក្បាល​បណ្តាល​ឲ្យ​បែក​ដេរ​ចំនួន​៥​ថ្នេរ ។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជន​វិកលចរិត​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រះ​ពន្លា​ចាប់​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង រួច​ក៏​លែង​វិញ ៕sf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya