ភ្នំពេញ៖ នគរបាលប៉ុស្ដិ៍កាកាបបានចុះល្បាតពេលយប់ដោយមានការសង្ស័យទៅលើជនសង្ស័យពីរនាក់ហើយបានឃាត់ខ្លួនមកសួរនាំទើបដឹងថាពួកគេជាក្រុមដើរពេលយប់រកលួចម៉ូតូនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋពិតប្រាកដមែន។
ករណីនេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែសីហាឆ្នាំ២០១៥នៅតាមផ្លូបេតុងស្ថិតក្នុងភូមិចំការឪឡឹកសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១មានឈ្មោះខន សាវុធភេទប្រុសអាយុ២០មុខរបរនៅផ្ទះទីលំនៅភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខទី២មានឈ្មោះសៅ វាសនាភេទប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១០២ផ្លូវលេខ២១៧សង្កាត់អូឬស្សីទី៤ខណ្ឌ៧មករា។
តាមនគរបានបានឲ្យដឹងថាមុនពេលឈានដល់ការឃាត់ខ្លួននគរបាលប៉ុស្ដិ៍កាកាបបានចេញល្បាតនៅក្នុងភូមិសាស្ររបស់ខ្លួនព្រោះលោកយឹមសារ៉ាន់អធិការនគរបាលខណ្ឌតែងតែណែនាំដល់មន្ដ្រីនគរបានក្រោមឱវាទរបស់ខ្លួនឲ្យចុះល្បាតពួនស្ទាក់ជាប្រចាំ។
ប្រភពបន្ដថាពេលចុះទៅល្បាតស្ទើរពេញមួយយប់ទៅហើយនោះស្រាប់តែឃើញជនសង្ស័យពីរនាក់ខាងលើជិះម៉ូតូចូលទៅកន្លែងស្ងាត់ៗម្យ៉ាងទៀតយប់ជ្រៅណាស់ហើយបើអ្នកល្អជាគេមិនដើរលេងរកកន្លែងស្ងាត់ៗបែបនេះទេ ពេលនោះដោយមានការសង្ស័យនគរបាលក៍បានហៅឃាត់សួរនាំតែភ្លាមនោះឃើញគេបោះចោលដែកស្រួចមួយទៅនឹងកន្លែងស្ងាត់ហើយនគរបាលបានចាប់ខ្លួនយកមកសួរនាំតែម្ដង។
ពេលចាប់ខ្លួនបាននគរបាលឆែកឆេររកឃើញឧបករណ៍បំរើឲ្យការកាច់សោកម៉ូតូមួយចំនួនដូចជាកូនសោដោះគ្រឿងម៉ូតូចំនួន២កូនសោលេខ៨ចំនួន១ទួណីវិសចំនួន១ដែកស្រួចអក្សរតេចំនួន៤សម្រាប់កាច់សោកម៉ូតូ ដុំសោម៉ូតូចំនួនពីរដុំនិងម៉ូតូម៉ាកហុងដាស្កុបពី១គ្រឿងពណ៍សលាយក្រហមពាក់ស្លាកលេខកណ្ដាល1p 7937 ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនជនសង្ស័យលួចកាច់សោ កម៉ូតូបាន២នាក់ ដកហូតបានឧបករណ៍សម្រាប់កាច់កម៉ូតូមួយចំនួន