ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​លាក់ទុក គ្រាប់បែក ឃាត់​៨​នាក់ ​

ប៉េអឹម​បង្ក្រាប​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​លាក់ទុក គ្រាប់បែក ឃាត់​៨​នាក់ ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥​នេះ បាន​បញ្ចេញ​ប្រតិបត្តិការ ចុះបង្ក្រាប បទល្មើស​គ្រឿងញៀន ចោរកម្ម និង​លាក់​អាវុធ​ខុសច្បាប់ គឺ​គ្រាប់បែក​ចំនួន​២​គ្រាប់ ស្ថិតនៅ​២​គោលដៅ ផ្សេងគ្នា ក្នុង​សង្កាត់​ចោមចៅ ដោយ​ឃាត់ខ្លួន​ជន សង្ស័យ​៨​នាក់ និង​វត្ថុតាង​មួយចំនួនធំ ។​
​ប្រតិបត្តិការ មួយ​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិតនៅ បន្ទប់​ជួល​លេខ​40D ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​គោលដៅ ទី​មួយ​នេះ កម្លាំង​របស់លោក បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៣​នាក់ ហើយ​ដកហូត​គ្រាប់បែក​ចំនួន​២​គ្រាប់ ។ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​រួមមាន​ទី​១ ឈ្មោះ តាក់ សំណាង អាយុ​៣៦​ឆ្នាំ ទី​២ ឈ្មោះ សុខ​រ៉ា អាយុ​39​ឆ្នាំ ភេទ​ប្រុស​និង​ទី​៣ ឈ្មោះ សិ សូរិយាណូ អាយុ​៣០​ឆ្នាំ ភេទ​ស្រី​។​
​ជា​លទ្ធផល កម្លាំង​អាវុធហត្ថ បាន​ឃាត់ខ្លួន ជនសង្ស័យ​៥​នាក់ ទៀត រួមមាន ទី​១ ឈ្មោះ ជា​សំណាង អាយុ​៣៧​ឆ្នាំ ភេទ​ប្រុស ទី​២ ឈ្មោះ ឌុ​ច ភារម្យ អាយុ​៤៥​ឆ្នាំ ភេទ​ប្រុស ទី​៣ ឈ្មោះ ឈឿន សុគ​ន់ អាយុ​៣០​ឆ្នាំ ភេទ​ប្រុស ទី​៤ ឈ្មោះ ទេព ផល្លា អាយុ​៣០​ឆ្នាំ ភេទ​ប្រុស និង​ទី​៥ ឈ្មោះ ភុ​ន ភ​ន់ អាយុ​២១​ឆ្នាំ ភេទ​ប្រុស​។​
​បើ​តាម​លោ​ជឹម ឫទ្ធី ក្រោយ​ការចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​នេះ កម្លាំង​របស់លោក បាន​ដកហូត គ្រាប់បែកដៃ ១​គ្រាប់ កាំភ្លើងខ្លី​K54 មួ​យ​ដើម បង់​មួយ គ្រាប់​១២​និង ក្បាល​គ្រាប់​បាញ់​រួច​មួយ​គ្រាប់ ម្សៅ​ក្រាម​ស​ថ្លា​១​កញ្ចប់​តូច ប្រដាប់​កាច់​កឡាន​១ ប្រដាប់​ឆ្កឹះ​សោ​ម៉ូតូ​១ ទូរស័ព្ទ​៣​គ្រឿង សម្ភារៈប្រើប្រាស់ គ្រឿងញៀន​មួយចំនួនធំ សោរ​ចាក់ ចង្កូត​រថយន្ត ដែល​កាច់​បាក់​១​និង​ម៉ូតូ​C125 ចំនួន​២​គ្រឿង ៕CH-00303 CH-00306 CH-00308 CH-00313

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya