ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ រំលោភ​កុមារី​អាយុ​១១​ឆ្នាំ មិនបាន​សំរេច ប៉ូលិស​ឃាត់ខ្លួន​ ​

យុវជន​ម្នាក់ រំលោភ​កុមារី​អាយុ​១១​ឆ្នាំ មិនបាន​សំរេច ប៉ូលិស​ឃាត់ខ្លួន​ ​

កំពង់ចាម  ៖ យុវជន​ម្នាក់​បាន​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ មិនបាន​សម្រេច​ត្រូវ​នាង​រត់​ទៅប្រាប់​ម្ដាយ​រហូត​ឈានដល់​ការប្ដឹង ផ្ដល់​ចាប់ខ្លួន​ជនសង្ស័យ​តែម្ដង​។​
​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ស្ថិតក្នុង​ភូមិ​វាល​រី​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ហ៊ី​ម៉េង​សៀង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ​ក​.​ស​.​ល អាយុ​១១​ឆ្នាំ​។ ជនសង្ស័យ និង​កុមារី​រងគ្រោះ​មាន​ទីលំនៅ​ក្បែរ​គ្នា​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។  ជារឿយៗ​ឲ្យតែ​កុមារី​រងគ្រោះ​ទៅ​ទិញឥ​វ៉ាន់​នៅផ្ទះ​ជនសង្ស័យ ជន​នេះ​ឧស្សាហ៍​ឱប​ថើប​លក្ខណៈ​លេងសើច​ជាមួយ​កុមារី​នេះ​ខ្លាំងណាស់​។ ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​នោះ ពេល​កុមារី​ទៅ​ទិញ​ឥ​វ៉ាន់​ទៀត​នោះ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ឱប​ថើប​ច្របាច់​ខ្លាំងៗ​ប៉ុនប៉ង​រំលោភ ធ្វើឲ្យ​កុមារី​រងគ្រោះ​មាន​ការឈឺចាប់​ក៏​រត់​ទៅ​ប្រាប់​ម្ដាយ​ឪពុក ឈាន​ដល់​ការ​ដាក់​ពាក្យ​ប្ដឹង​ជនសង្ស័យ​។ ក្រោយ​មក​ជនសង្ស័យ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន នគរបាល​ស្រុក​ចំការលើ​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​តែ​ម្ដង​៕
M11-08-15-l1-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya