ភ្នំពេញ ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះ ដោយជនសង្ស័យ បានជិះម៉ូតូ គេចខ្លួន រហូតដល់ទឹកដី ខណ្ឌព្រែកព្នៅ។ នៅវេលាម៉ោង ៤:៣០នាទី រសៀល ថ្ងៃ១១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវបេតុង ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានករណី លួចដោយហឹង្សា(ឆក់កាបូបដៃ) បង្ក ឡេីងដោយជនល្មេីសឈ្មោះ ម៉ក់ ពីសិដ្ឋ អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ដោយ បច្ចុប្បន្នស្នាក់ស្នាក់នៅភូមិត្រពាំងក្រសាំងអញ្ចាញសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។
លោក ភួង សុភី បានបញ្ជាក់ទៀតថា ជនល្មើស បានជិះ ម៉ូតូ ម៉ាកសង់១២៥ ពណ៍ខ្មៅសេរី០១៥ពាក់ស្លាកលេខភ្នំពេញ1C-8677 ធ្វើសកម្មភាព ឆក់កាបូបដៃ របស់ ជនរងគ្រោះឈ្មោះ ផន សោភា អាយុ៣៥ឆ្នាំ ស្នាក់នៅអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
មុនពេលកើតហេតុ ជនសង្ស័យបានបានធ្វេីសកម្មភាពឆក់ នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយពេលនោះ ជនរងគ្រោះបានស្រែកដេញពីក្រោយរហូតដួលបែកមុខ ហើយត្រូវ កម្លាំងរបស់លោក ដែលនៅ គោលដៅពួនស្ទាក់របស់អហខណ្ឌព្រែកព្នៅបានជួយអន្តរាគមន៍ទាន់ពេល៕