ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ចោរលួច​កាបូប​លុយ សន្តិសុខ​ផ្សារ​អូរឫស្សី​ចាប់បាន​ ​

ចោរលួច​កាបូប​លុយ សន្តិសុខ​ផ្សារ​អូរឫស្សី​ចាប់បាន​ ​

ភ្នំពេញ​៖​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វា​លា​ម៉ោង​១៥​និង​១០​នាទី ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៥ ។ ជនសង្ស័យ ឈ្មោះ ឌៀង សុខ​ហៀ​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល លេខ​៥៥៣ ផ្លូវ​លេខ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។
​ចំណែក​ជនរងគ្រោះ ឈ្មោះ អ៊ុន ចន្ទ្រា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​អាជីវករ​លក់​ខោអាវ​ក្នុង​ផ្សារ​អូរឫស្សី​តូប​លេខ​BO1:499 ។  មុនដំបូង​ជនសង្ស័យ​បាន​មក​បន្លំ ធ្វើ​រក​ទិញ​ខោអាវ​ដោយ​រើស​មើល​ចុះ​ឡើង លុះដល់​ពេល​មាន​ឱកាសល្អ ក៏​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​ពី​ជនរងគ្រោះ​ដាក់​ក្នុង​ថង់​ខ្មៅ​ហើយ  ដើរ​ចេញ​បាន​ប្រមាណ​ជាង​៥​ម៉ែត្រ​ពី​តូប ជនរងគ្រោះ​បាន​ដឹង ក៏​ស្រែក​ឆោឡោ​ឡើង​ថា ចោរលួច​កាបូប​លុយ រំពិច​នោះ​សន្តិសុខ​ផ្សារ​អូរឫស្សី​ឃាត់ខ្លួន​បាន​ភ្លាមៗ​ឆែក ឃើញ​កាបូប​លុយ​របស់​ជនរងគ្រោះ​ក្នុង​ថង់​ខ្មៅ​ពិតប្រាកដ​មែន​ហើយ​បាន​នាំ យក​មក​សួរនាំ​នៅ​ស្នាក់ការ​ផ្សារ​រួច​ប្រគល់​ទៅឲ្យ មន្ត្រី​នគរបាល​ប្រចាំ​ផ្សារ ចាត់វិធានការ​បន្ត និង​ប្រគល់​កាបូប​លុយ​អោយទៅ​ជនរងគ្រោះ​វិញ ក្នុងនោះ​មាន​លុយ​ចំនួន​៣០០​ដុល្លារ ៕som1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya