ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ ២ នាក់ ត្រូវ​នគរបាល​​ចាប់ខ្លួន​ករណី​ប្រើ ប្រាស់​គ្រឿងញៀន

ជនសង្ស័យ ២ នាក់ ត្រូវ​នគរបាល​​ចាប់ខ្លួន​ករណី​ប្រើ ប្រាស់​គ្រឿងញៀន

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៤ និង​៥​នាទី ឈានចូល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច ផ្លូវ​លេខ​២១៧  ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់ ទី​១​ឈ្មោះ រុំ សី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ស្ថិត​ក្នុងភូមិ​ព្រែករកា ឃុំ​ព្រែករកា ស្រុក កណ្តាល ស្ទឹង ខេត្តកណ្តាល ទី​២​ឈ្មោះ មុន្នី រក្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មានមុខរ​បរជា​សិស្ស មាន​ទីលំនៅ​ភូមិ កោះ​ខ្នោ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង ២ នាក់​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ជួញដូរ គ្រឿងញៀន នឹង​ប្រើ ប្រាស់ ថ្នាំញៀន ប្រាកដ​មែន ។ ដូច្នេះ​សមត្ថកិច្ច បានសម្រេច​ឃុំខ្លួន ពួកគេ​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន នគរ បាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ខ្លួន​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya