ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្លាប់​ម្នាក់​របួស​៩​នាក់ ដោយសារ​ជិះ​រ៉ឺម៉ក​កង់​បី​ក្រឡាប់​ ​

ស្លាប់​ម្នាក់​របួស​៩​នាក់ ដោយសារ​ជិះ​រ៉ឺម៉ក​កង់​បី​ក្រឡាប់​ ​

មណ្ឌលគិរី ៖ យ៉ាងហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យបង្អែក​សែន​មនោ​រម្យ​និង​៩​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល​បន្ទាប់ពី​ជួប​ឧបទ្ទវហេតុ​ក្រឡាប់ រ​ម៉ក​កង់​បី​(​ឡង់​បូ​តា​)​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១០​ខែ​សីហា​២០១៥​នេះ​នៅ ចំណុច​ភ្នំ​កាច់ចង្កេះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ស្ថិតក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។ សមត្ថកិច្ច​នគរបាល​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ទាំង​នោះ​សុទ្ធ សឹង​ជា​កម្មករ​ធ្វើ​ការងារ​អោយ របស់​ក្រុមហ៊ុន China Road ដែល​កំពុង​ស្ថាបនា​ផ្លូវជាតិ​លេខ​៧៦​បន្ត​ពី​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​ទៅ​ដល់​ព្រំប្រទល់​ស្រុក​លំផាត់​ខេត្តរ​តនះ​គីរី ។ សមត្ថកិច្ច​បន្ត​ឲ្យដឹង​ទៀត​ថា​ការ​គ្រោះថ្នាក់​នេះ​មិន​មាន​បង្ក​ដោយសា​រថយន្ត​ឫ​ម៉ូតូ​អ្នកណា​នោះ​ទេ​គឺ​ដោយ​ជិះ​រ៉ឺម៉ក​កង់​បី​ក្រឡាប់​ដោយ​ខ្លួនឯង​។ ហើយ​បច្ចុប្បន្ន​ជនរងគ្រោះ​ចំនួន​៣​នាក់​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ប​ន្ទីរ​ពេទ្យ​រាជធានី​ភ្នំពេញ​៕
11041140_416505311867898_8044759918739267809_n 11880414_416505335201229_8954140788472118479_n 11880420_416505305201232_8098871506762453508_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya