ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្ដាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​យ៉ាង​រន្ធត់​ ​

ឡាន​បុក​ឡាន បណ្ដាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​យ៉ាង​រន្ធត់​ ​

កំពង់ស្ពឺ ៖ រថយន្ត​កូរ៉េ​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​លើ​ផ្លូវជាតិ​លេខ​៤ រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ចត​ស្ងៀម​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត កូរ៉េ​នោះ​រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ស្លាប់​យ៉ាង​រន្ធត់​នៅ​នឹង​កន្លែងកើតហេតុ​។ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​៣៦-៣៧ ចំណុច​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។ អ្នកបើកបរ​រថយន្ត​កូរ៉េ ដែល​រងរបួស​ធ្ងន់​មានឈ្មោះ​ឈ្មោះ​អ៊ុល ខន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​ច្រេស ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ​។ ចំណែក​អ្នករួមដំណើរ ដែល​ស្លាប់​នោះ​មានឈ្មោះ​វ៉ុន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ​។ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​កូរ៉េ ពណ៌​ស គ្មាន​ស្លាក​លេខ​បើកបរ​ពី​កើត​ទៅ​លិច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​។ លុះ​មកដល់​ចំណុច​ខាងលើ​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​កុងតឺន័រ មិន​ស្គាល់​ស្លាក​លេខ​ឈប់​នៅ​ចិញ្ចើមថ្នល់​ស្រប​ទិស បណ្ដាលឲ្យ​ឈ្មោះ​វ៉ុន ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​របួសធ្ងន់​៕
M11-08-15-a-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya