ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​៣​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​

ឃាត់ខ្លួន​បុរស​៣​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​

​ខេត្តកណ្ដាល ៖ បុរស​៣​នាក់ ក្នុងចំណោម​៤​នាក់ ត្រូវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​កើតហេតុ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​ជាប់ចោទ​ពី​បង្ក​ហិង្សា​ដោយ​ចេតនា​។​

 

​ក្រុម​ជនបង្ក​មាន​គ្នា​០៤​នាក់ ទី​១.​ឈ្មោះ កែវ ពិសី​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ជាង​ផ្សា​ដែក មាន​ទីលំនៅ​ភូមិ​អរិយ៍​ក្សត្រ ឃុំ​អរិយ៍​ក្សត្រ ស្រុក​ល្វាឯម ខេ​ត្ក​កណ្តាល (​របួស​ក្បាល​១​កន្លែង​) ។ ទី​២.​ឈ្មោះ​កែវ រិ​ទ្ធិ​សែន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ ជាង​ផ្សា​ដែក នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ឃាត់ខ្លួន​) ។ ទី​៣.​ឈ្មោះ កែវ វិសាល ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ចុងភៅ​ការ នៅ​ភូមិ​ឃុំ​ជាមួយគ្នា របួស បបូរមាត់់​(​ឃាត់ខ្លួន​)​។ ទី​៤.​ឈ្មោះ កែវ ពិ​សិ​ដ្ន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ នៅ​ភូមិ​អ​ញ្ជែ​ង​លើ​ឃុំ ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល របួស​ក្បាល​បន្តិច (​ឃាត់​ខ្លន​) អ្នក​ទាំង​៤​នាក់ ជា​បង​ប្អួ​ន បង្កើត​និង​គ្នា ។​

 
​ចំណែក​ជនរងគ្រោះ ទី​១.​ឈ្មោះ​ឡេង ណៃ​គី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​អាជីវកម្ម​ពពុះសណ្តែក មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ របួស​ក្បាល​១​កន្លែង ត្រចៀក​ឆ្វេង​១​កន្លែង ។ ទី​២.​ឈ្មោះ អ៊ិត រិទ្ធី ហៅ ធី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ បើកឡាន​ដឹក​ដី នៅ​ភូមិ ឃុំ​កើតហេតុ វាយ​ត្រូវ​មុខ​ពុំមាន​ស្នាមរបួស ។ ទី​៣.​ឈ្មោះ ថនៈ ថេត​ហៅ ឆក ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ កម្មករ​ពពុះសណ្តែក​នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទី​៤.​ឈ្មោះ ជា សុខ​ឡូត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ពពុះសណ្តែក នៅ​ភូមិ​អ​ញ្ជែ​ង​លើ​ឃុំ ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល របួស​ក្បាល និង​កញ្ចឹងក ។​

 
​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កា​ពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង ៨ និង​០០​នាទី​ឈ្មោះ ជា សុខ​ឡូត មានទំនាស់​ពាក្យសំដី​ជាមួយ​ឈ្មោះ សុន នី ប្រពន្ធ​របស់​ឈ្មោះ​កែវ ពិសិដ្ឋ ក្នុងពេលនោះ​ឈ្មោះ​កែវ ពិសិដ្ឋ បាន​យក​ពូថៅ​ដេញ​កាប់​ឈ្មោះ ជា សុខ​ឡូត តែមាន​អ្នកជិតខាង​ជួយ​ឃាត់ ហើយក៏​បែក​គ្នា​ទៅ ។ លុះដល់​ថ្ងែ​ទី​១០ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក កែវ ពិសិដ្ឋ បាន​ទូរស័ព្ទ ហៅ​បងប្អូន​របស់ខ្លួន​មានឈ្មោះ​ខាងលើ​មក​ផឹកស៊ី​នៅផ្ទះ​ខ្លួន រហូត​ម៉ោង​កើតហេតុ​ខាងលើ ក្រុម​បង្ក​ខាងលើ​មក​ផ្ទះ​ឈ្មោះ ឡេង ណៃ​គី សួររក​ឈ្មោះ ជា សុខ​ឡូត តែ​ឈ្មោះ​ឡេង​ណៃ​គី ប្រាប់ថា កុំមក​រករឿង​កន្លែង​ហ្នឹង កន្លែង​ខ្ញុំ​ធ្វើការ ពេលនោះ​ក្រុម​បង្ក បាន​ចូលមក​វ៉ៃ​ក្រុម​ម្ចាស់ផ្ទះ ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​បាន​តប​ទៅវិញ បណ្តាល​ឲ្យ​ក្រុម​បង្ក​ម្នាក់​ឈ្មោះ កែវ ពិសី​មាន របួស​ក្បាល ក្រៅពីនេះ​មាន​របួសស្រាល​។ ឯ​ក្រុម​ម្ចាស់ផ្ទះ ក៏មាន​របួស​ដែរ​។​

 
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី​ច្បាប់​៕zv

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya