ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ករណី​ទទួលផល​ចោរកម្ម​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ករណី​ទទួលផល​ចោរកម្ម​

​ខេត្ត​ក​ណ្ដ​ល ៖ ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ពីបទ​ទទួលផល​ចោរកម្ម កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​

 

​ជនសង្ស័យ​ឈ្មោះ វៀង វ៉ាំ​ង​ចាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាង​សោរ មាន​ទីលំនៅ ភូមិ​ព្រែ​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង​។ ជនរងគ្រោះ ឈ្មោះ ស្វាយ ឌី​យី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​សេរី ២០១៥ ចំនួន​០១​គ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ​១FD-៧៣៨៥​។​

 

​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៥ មានឈ្មោះ សាវ ឆោម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មេការ​សំណង់ បាន​លួច​ម៉ូតូ​ហុងដា ជា​របស់​ឈ្មោះ​ស្វាយ ឌី​យី ពី​ចំណុច​ភូមិ​ថ្មី​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួច​យកមក​លក់​ឲ្យ​ឈ្មោះ​វៀង វ៉ាំ​ចាន់ តម្លៃ​១.២០០​ដុល្លារ (​មួយ​ពាន់​ពីរ​រយ​ដុល្លា​) នៅ​​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​និង​៣០​នាទី នៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​ដោយមាន​កិច្ចសន្យា ទិញ​លក់​ម៉ូតូ និង​ថតចម្លង​អត្តសញ្ញាណប័ណ្ណ ឈ្មោះ សាវ ឆោម តែប៉ុណ្ណោះ ។ លុះដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង ៤​និង​០០​នាទី ទើប​ម្ចាស់​ម៉ូតូ​តាមរក ឃើញ​ម៉ូតូ​របស់ខ្លួន​នៅ​នឹង​ឈ្មោះ វៀង វ៉ាំ​ង​ចាន់ ជា​អ្នករក្សា​ម៉ូតូ​ខាងលើ ។

 

​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​បន្ត​ចាត់ការ​តាម​នី​តី​វី​ធី ៕sfd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya