ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​គ្រឿងញៀន

ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​គ្រឿងញៀន

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥​នេះ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​និង​ករណី​បង្ករ​ហឹង្សារ ហើយ​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរា​គន៍​រួច​ឆែកឆេ​ឃើញ​សារធាតុ​ញៀន​និង​សំភារៈ​មួយចំនួន បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​គួ​រំលឹក​ផង​ដែរ ហេតុការណ៍​កា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំនុច​បន្ទប់​ជួល​លេខ​៦​ផ្ទះ​លេខ​៦០​ផ្លូវ​លេខ​១២២ ក្រុម​៣៥ ភូមិ​៩ ឋិត​នៅក្នុង សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួគោក រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ មាស ឡេវី​ណា ហៅ​វីន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ បូរី​ពិភពថ្មី​គោក​បញ្ជាន់​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​២ ឈ្មោះ កុល សុគន្ធា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ លក់​ការ​ហ្វេ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ ទី​៣ ឈ្មោះ ណុប លក្ខិណា ភេទ​ស្រី អាយុ​២៤ មុខរបរ​អ្នក​រាប់​លុយ ស្នាក់នៅ​ផ្ទះជួល ម្ដុំ​បុរី​កីឡា ផ្លូវ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​គេ​ឃើញ​មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​ឈ្លោះប្រកែក​គ្នា​នៅ​ចំណុច​ផ្ទះជួល​លេខ​៦០ ផ្លូវ​លេខ​១២២ ក្រុម​៣៥ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក ខណៈ​ដែល​កំពុង​តែ​ឈ្លោះ​គ្នា​នោះ គេ​ឃើញ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​នោះ​បាន ឈ្លោះប្រកែក​គ្នា​រហូត​ដល់​វា​យក​ញ្ចាក់​រថយន្ត​កាម​រី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​ភ្នំពេញ ២W-២៨១១ វាយ​បំបែក​កញ្ចាក់​មុខក្រោយ​និង​ចំហៀង បណ្ដាលអោយ​បែក​ខ្ទិច​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​តែម្ដង​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ ចុះ​មកដល់​កន្លែងកើតហេតុ បាន​សួរនាំ​និង​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ និង​មាន​ការសង្ស័យ​ក៏​ធ្វើ​ការឆែកឆេ រកឃើញ សារធាតុ​ញៀន​ដែល​ជនសង្ស័យ​ខាងលើ​បាន​ក្ដាប់ជាប់​និង​ដៃ​រួច​ក៏​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក បាន​សហការ​ជាមួយ​ស្ថាប័ន​អយ្យការ​ចុះ​ឆែកឆេ​បន្ទុប​ជួល​របស់​ជនសង្ស័យ ដកហូត​បាន​សារធាតុ​ញៀន​រួមមាន ចំនួន​១៦​កញ្ជាក់ ប្រភេទ​ម៉ា​ទឹកកក់​(​ធំ​២​កញ្ជាប់​និង​តូច​១៤ កញ្ជា​ប់​), ថ្នាំ​គ្រាប់​៣៥​គ្រាប់​ក្នុង​នោះ ពណ៌​ក្រហម​ឈាមជ្រូក​២​គ្រាប់​និង​ពណ៌​បៃតង​ចំនួន​៣៣​គ្រាប់​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១, ឧបករណ៍​សម្រាប់​ប្រើប្រាស់​ចំនួន​១, ទុយោ​ជ័រ​១​ថង់​, ខ្សែក ១​ខ្សែ​មាន​បន្តោង​រូប​ព្រះ​២​អង្គ , ទូរស័ព្ទ ម៉ាក​នូ​គារ ១​គ្រឿង​, ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា អិច​អ៊ា គ្មាន​ស្លាក​លេខ និង​រថយន្ត​១​គ្រឿង​ម៉ាក​រថយន្ត​កាមរី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​ភ្នំពេញ ២W-២៨១១ យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ​៕
10-08-201553721 53722

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya