ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ បើក​ម៉ូតូ​បុក​គូទ​ឡាន​ច្នៃ​ដឹកឈើ​បណ្តាលឲ្យ​របួសធ្ងន់

បុរស​ម្នាក់ បើក​ម៉ូតូ​បុក​គូទ​ឡាន​ច្នៃ​ដឹកឈើ​បណ្តាលឲ្យ​របួសធ្ងន់

ស្ទឹងត្រែង ៖ គ្រោះថ្នាក់​ចរ​រាចរណ៌​មួយ​បាន​កើតឡើង​ត្រង់ចំណុ​ច​លើ​ស្ពាន​មេគង្គ​ថ្មី រវាង​ម៉ូតូ ម៉ាក​វេវ អា​ហ្វារ ព៌ណ ទឹក​មាស បុក​ជាមួយ​រថយន្ត​ច្នៃ​ដឹក​ឈើប្រណិត ស្ថិតក្នុង​ភូមិ ថា​ឡា​បរិ​វ៉ាត់ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​ប្រមាណ ១៩​និង​៣៥ នាទី​យប់ ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៥​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​:​រថយន្ត​ដឹកឈើ និង​ម៉ូតូ បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា ពី​ជើង​ទៅ​ត្បូង ហើយ​ជនរងគ្រោះ​ឈ្មោះ រឹ​ម បូរី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ ថា​ឡា​បរិ​វ៉ាត់ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​។​
ជនរងគ្រោះ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ក្នុង​បំណង​ចូល​ទី​រួម​ខេត្ត ចំណែក​ឯ​រថយន្ត​ដឹកឈើ​វិញ​គឺ​បើក​យឺតៗ ស្រប​ទិស​គ្នា ដល់​ពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ​ភាគ​គី​ខាង​ម៉ូតូ​ក៏​ជ្រុល​ចង្កូត​ចាប់​ហ្វាំង​មិន​ជាប់​បណ្តាល​អោយ​បុក​គូថ​រថយន្ត​នោះ​ពេញទំហឹង​តែម្តងទៅ​។​

​កូន​របស់​គាត់​ជា​កូនចៅ​ស៊ីឈ្មួល​ដឹក​ឈើ​អោយ​ឈ្មួញ​ម្នាក់​ឈ្មោះ មា ប្រុស ដែលជា​កូនប្រុស​របស់​លោក មា មិត្ត ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បី​ឈ្មោះ​ប្រចាំ​ស្រុក​ថ្លា ហើយ​ក៏​រស់នៅ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​ដែរ នៅ​យប់​កើតហេតុ​នេះ​កូន​គាត់​បាន​ជិះ​ម៉ូតូ​យក​បាយ​ទៅ​អោយ​កម្មក​លើ​ក​ឈើ ចំណែកឯ​នាក់​បើករថយន្ត​ច្នៃ​ឈ្មោះ តី រស់នៅ ស្រុក ភូមិ ខាងលើ​ដូចគ្នា​។​

​បើតាម​សម្តី​លោកគ្រូ​ពេទ្យ​បាន​ប្រាប់ថា​:​ជនរងគ្រោះ​ខាងលើ​បើ​មើល​តាម​ស្ថានភាព​មុខរបួស ដូចជា​គ្មាន​សង្ឃឹម​ថា​រស់​ទេ ព្រោះ​ជនរងគ្រោះ បាន​ត្រូវ​បួស​ចំ​ភ្នែក​ខាងស្តាំ ដល់​ថ្នាក់​បែក​គ្រាប់ភ្នែក​បាត់ទៅហើយ និង​បែក​ក្បាល​ថែមទៀត​ផង​៕11-08-201553751 53752 53755 53758

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya