ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្លាំង​​កងរាជអាវុធហត្ថ​​ឃាត់​​ខ្លួន​​ស្ត្រី​ម្នាក់​ពីបទ​ឆបោក​ ​

កម្លាំង​​កងរាជអាវុធហត្ថ​​ឃាត់​​ខ្លួន​​ស្ត្រី​ម្នាក់​ពីបទ​ឆបោក​ ​

ភ្នំពេញ​៖​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ និង​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​វ័យ​៤៤​ឆ្នាំ​ម្នាក់​កាលពី​ព្រលប់​ថ្ងៃទី​៣០  ខែសីហា​ឆ្នាំ​២០១៣​ពីបទ​ឆបោក​ប្រាក់​២​ម៉ឺន​២​ពាន់​ដុល្លារ​អាមេរិក​(​ទិញ​រថយន្ត​មិន​ឲ្យ
​លុយ​ម្ចាស់​ដើម​)​តាំងពី​ខែធ្នូ​ឆ្នាំ​២០១២ ដោយ​គេចវេះ​រហូត ហើយ​ទើបតែ​ចាប់បាន​នៅពេលនេះ​។​
​ការឃាត់ខ្លួន​ស្ត្រី​រូបនេះ​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ​ហៃ កន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រកស៊ី​ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដោយ​ចោទប្រកាន់ថា​ស្ត្រី​ឈ្មោះ ចូ​វ មុំ​បាន​ឆបោក​ប្រាក់​ចំនួន​២​ម៉ឺន​២​ពាន់​ដុល្លារ​រដ្ឋ​អាមេរិក​ក្នុង​ការទិញ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ពណ៌​បៃតងចាស់​តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​
២០១២​មកម្ល៉េះ​ដោយ​ស្ត្រី​ជាប់ចោទ​បានត្រឹមតែ​យក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​មក​ធានា​ជំនួយ​ថ្លៃ​រថយន្ត​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយមក​ដោយសារតែ​ស្ត្រី​ជាប់ចោទ​ចេះ​គេចវេះ​ពុំ​ព្រម​សងលុយ​ថ្លៃ​រថយន្ត​នោះ​ជនរងគ្រោះ​បាន​យក​ប័ណ្ណកម្មសិទ្ធិ​នេះ​ទៅ​សួរ​ដល់​សមត្ថកិច្ច​ដែនដី​នៅ​ក្រុងព្រះសីហនុ ដែល​ស្ត្រី​រូបនោះ​បានប្រគល់​ក្នុងពេល​ទិញ​រថយន្ត​ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ដែនដី​បញ្ជាក់ថា​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នោះ​គ្មាន​ប្រសិទ្ធភាព​បន្តទៅទៀត​ពីព្រោះថា​ប័ណ្ណកម្មសិទ្ធិ​ត្រូវបាន​លុបចោល​និង​ជំនួយ​វិញ​ដោយ​ប័ណ្ណកម្មសិទ្ធិ​ថ្មី​ចេញ​ដោយ​អិ​ល​ម៉ាក​។​​លោក​វរសេនីយ៍ទោ មុំ​ា​ង សុខ​លុច​នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឲ្យ​ដឹងថា​ស្ត្រី​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ​មានឈ្មោះ ចូ​វ មុំ​អាយុ​៤៤​ឆ្នាំ​មុខរបរ​លក់ដូរ មាន
​ទីលំនៅ​ផ្ទះ​លេខ​២៤ ផ្លូវ​៥១ ក្រុម​៣​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។​
​លោក​វរសេនីយ៍ទោ មុំ​ា​ង សុខ​លុច បានបញ្ជាក់​បន្ថែមថា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ត្រី​ជាប់ចោទ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ទិញ​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ពណ៌​បៃតងចាស់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-9277​ពី​ឈ្មោះ ហៃ កន​ក្នុងតម្លៃ​១​ម៉ឺន​៩​ពាន់​អាមេរិក​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​ពិតប្រាកដ​មែន​។​ប៉ុន្តែ​ខ្លួន​បានប្រគល់​ប្រាក់​តែ​ចំនួន​៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ​ចំណែក​ប្រាក់​នៅសល់​ខ្លួន និង​ឈ្មោះ​ហៃ​កន​(​ម្ចាស់​រថយន្ត​)​សុខចិត្ត​ព្រមព្រៀងគ្នា​ក្នុង​ទឹកប្រាក់​ចំនួន​២​ម៉ឺន​២​ពាន់​ដុល្លារ​អាមេរិក ហើយ​ខ្លួន​ក៏បាន​ដាក់​ប័ណ្ណកម្មសិទ្ធិ​ដី​ទំហំ​៣.១៧​ហិកតា មាន​លិខិត​សម្គាល់​លេខ​A1-1258​ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​១៩៩៤ ចេញ​ដោយ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខណ្ឌ​មិត្តភាព ក្រុង​កំពង់សោម​ដាក់​ធានា​រថយន្ត​នេះ​ទៀតផង​។​
លោកនាយ​ការិយាល័យ​ស្រាវជ្រាវ​បាន​បញ្ជាក់ថា​ក្នុង​សំណុំ​រឿងនេះ​លោក​បាន​កសាង​ឯកសារ​និង​ស្ត្រី​ជាប់ចោទ​បញ្ជូនទៅ​សាលា​រាជធានី​នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា​ឆ្នាំ​២០១៣​នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya