ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ដាច់ចិត្ត​ផឹកថ្នាំ​សម្លាប់ខ្លួន ព្រោះ​ម្តាយក្មេក​បំបែកបំបាក់

ដាច់ចិត្ត​ផឹកថ្នាំ​សម្លាប់ខ្លួន ព្រោះ​ម្តាយក្មេក​បំបែកបំបាក់

​កំពង់ឆ្នាំង​: ស្ត្រី​ម្នាក់​ត្រូវ​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​មាន​អាកា​រៈ​ក្អួតចង្អោរ​យ៉ាងខ្លាំង  ក្រោយពី​ផឹកថ្នាំ​បំពុល​កុក ព្រោះតែ​ខឹង​នឹង​ម្តាយក្មេក ដែល​តែងតែ​រករឿង​ដើម្បី​បំបែក​នាង​ពី​កូនរ​របស់គាត់ ។

​ស្ត្រី​ដែល​សម្រេចចិត្ត​ផឹកថ្នាំ​សម្លាប់ខ្លួន​នេះ ឈ្មោះ​ហ៊ុំ សុភា​រុំ អាយុ​២១​ឆ្នាំ និង​មាន​ប្តី​ឈ្មោះ​ផូ វាសនា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ភូមិ​ឃុំ​ខាងលើ​។​

​ស្ត្រី​ឈ្មោះ​អឹម សុភាព ជា​ម្តាយ​របស់ ហ៊ុំ សុភា​រុំ បាន​និយាយថា មុនពេល​កើតហេតុ កូនស្រី​គាត់ បាន​ឡើងទៅ​សម្ងំ​លើផ្ទះ​ជាច្រើន​ម៉ោង មិនឃើញ​ចុះមក​ដី ហើយ​នៅពេល​កើតហេតុ ឮ​សំឡេង​កូនស្រី​គាត់​ហៅ​ឲ្យ​ជួយ​។ ពេល​ឡើងដល់​លើផ្ទះ ក៏​ឃើញ​កូនស្រី​គាត់ ដេក​ដួល និង​ក្អួតចង្អោរ​ពេញ​លើផ្ទះ នៅក្បែរ​កញ្ចប់​ថ្នាំ​បំពុល​សត្វ​កុក​។ ឃើញ​សភា​ពកូន​បែបនេះ គាត់​ក៏​ស្រែកហៅ​គ្នីគ្នា​ឲ្យ​ជួយ រួច​ក៏​នាំគ្នា​ដឹក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​

ស្ត្រី​ជា​ម្តាយ បាន​ឲ្យ​ដឹង​ទៀតថា កត្តា​ចម្បង​ដែល​បណ្តាល​ឲ្យ​កូនស្រី​របស់គាត់​គិត​ខ្លី រហូតដល់​ប៉ង​សម្លាប់​ខ្លួនឯង​បែបនេះ គឺ​ដោយសារតែ​ម្តាយក្មេក​របស់​នាង តែងតែ​ព្យាយាម​បំបែកបំបាក់​ពី​ជីវិត​អាពាហ៍ពិពាហ៍​របស់​កូន​ទាំងពីរ ដែល​បាន​រៀបការ​អស់​រយៈពេល​ជាង​១​ឆ្នាំ ដែល​ចំណងអាពាហ៍ពិពាហ៍​នេះ មានកូន​ប្រុស​មួយ​ដែល​ទើប​តែមាន​អាយុ​ជាង​៥ ខែ​ប៉ុណ្ណោះ​។ ដោយសារតែ​ក្តី​ឈឺចាប់​នឹង​ទង្វើ​របស់​ម្តាយក្មេក​នាង​បែបនេះ ទើប​ជំរុញ​ឲ្យ​កូន​គាត់ សម្រេចចិត្ត​ផឹកថ្នាំ​សម្លាប់ខ្លួន​តែម្តង​។ មកដល់ពេលនេះ ស្ត្រី​ដែល​លេបថ្នាំ​សម្លាប់ខ្លួន ត្រូវ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ផុតពី​ការស្លាប់​ហើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya