សៀមរាប៖ នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ នៅចំនុចផ្លូវកូម៉ៃ ខាងជើងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបប្រហែល១៥០ម៉ែត្រ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបចំនួន០៥នាក់ ដឹកនាំដោយ លោក វ/ត្រី ខោ ស៊ុនភិរម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាម ធ្វើការបង្ក្រាបបានករណីអំពើលួច (ឆក់កាបូបភ្ញៀវបរទេស) របស់ជនរងគ្រោះឈ្មោះ Sheree Obrien ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិអូស្ត្រាលី និងប្តីឈ្មោះ Jason Smith អាយុ៤១ឆ្នាំ ជនជាតិអូស្ត្រាលី ខណះពេលដែលជនរងគ្រោះជិះកង់មកពីអង្គរវត្ត ហើយទុកកាបូបស្ពាយរបស់ពួកគេនៅក្នុងកន្ត្រកកង់ ។
ជាលទ្ធផល ៖
-ឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ យ៉ាន់ វ៉ាន់ឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
-ដកហូតវត្ថុតាងបាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ សៀមរាប 1C-0471 ។
សម្ភារៈបាត់បង់ ៖ លិខិតឆ្លងដែនចំនួន ០២, សៀវភៅអេឡិចត្រូនិចចំនួន០១, កាតក្រេឌីតចំនួន ០៤, ទូរសព្ទ័ចំនួន០១គ្រឿង ម៉ាក Iphone 4s, កូនសោរអេឡិចត្រូនិចចំនួន០១, ប្រាក់ប្រហែល ៣០០$, បណ្ណ័បើកបរចំនួន០២, កាតទូរសព្ទ័ចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
» ព័ត៌មានជាតិ » មុខសញ្ញាឆក់កាបូប ក្នុងក្រុងសៀមរាបត្រូវបានPMក្រុងក្របួចជាប់