ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ដកហូត​ថ្នាំញៀន ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ដកហូត​ថ្នាំញៀន ​

ភ្នំពេញ​៖ ជនសង្ស័យ បី នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ចំការមន​ចាប់​ឃាត់ខ្លួន​ជា​បន្ត បន្ទាប់ ខណៈ​ជនសង្ស័យ​ទាំងនេះ​ធ្វើ​សកម្មភាព​ចែកចាយ នឹង ប្រើប្រាស់​ថ្នាំ ដោយ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ ២១ កញ្ចប់​( តូច ) នឹង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​ផង​ដែល​។​
​នគរបាល​ខណ្ឌ​ចំការមន​បានអោយដឹងថា ជនសង្ស័យ​ទាំង បី​នាក់​ខាងលើ​មាន​ទី​១​ឈ្មោះ គង់ គឹម​ឈឿន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ នឹង ទី​២ ឈ្មោះ ឌឹ​ម ស៊ី​និត ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មានមុខ​របរ​នឹង​ស្នាក់នៅ​មិន​ពិតប្រាកដ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់​កាលពី​វេលា​ម៉ោង ២២​នឹង ៣០​នាទី យប់​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ ២០១៥ នៅ​ចំណុច​ខាងក្រោម​ក្រុមហ៊ុនខ្យូ​ប៊ី សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដោយ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន ចំនួន​១៣ កញ្ចប់​(​តូច ) ។​
​សមត្ថកិច្ច​បន្តថា ក្រោយ​ឃាត់​ជនសង្ស័យ ពីរ​នាក់​ខាងលើ នេះ​ទើប​សមត្ថកិច្ច​ឈាន​ដល់​ឃាត់​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ គាំ សុជាតិ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ខាងក្រោម ក្រុមហ៊ុនខ្យូ​បី សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នា​វេលា​ម៉ោង ១០ នឹង​៣០ នាទី​ព្រឹក​ថ្ងៃទី ១០ ខែ​សីហា ឆ្នាំ ២០១៥ ដោយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ចំនួន ៨ កញ្ចប់ (​តូច​) នឹងា​ម្ភា​រ​ប្រើប្រាស់​មួយចំនួនទៀត​។​
​សមត្ថកិច្ច​បញ្ជាក់ថា​ក្នុង​ប្រតិបត្តិ​ការណ៍​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ នឹង​ដកហូត​ថ្នាំញៀន​សរុប​ចំនួន ២១ កញ្ចប់ រួម​ជាមួយ​ឧបករណ៍ប្រើប្រាស់​ផងដែរ​។ ក្រោយ​បញ្ចប់​ប្រតិបត្តិ​ការណ៍​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​នាំខ្លួន​ជនសង្ស័យ​ទាំង បីនាក់ ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​បញ្ជូនបន្ត​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕image12 image13

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya